ដោយៈ ស៊ីវ ម៉េង
ព្រះសីហនុៈ ប្រធានសមាគមអ្នកវាយមតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)លោកសន សៀបបានមានប្រសាសន៍ថា កម្មវិធីជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ របស់រដ្ឋាភិបាលមានភាពទាក់ទាញខ្លាំង។
លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីរសៀលថ្ងៃទី១ កុម្ភៈថា កម្មវិធីជម្រុញការវិនិយោគរបស់រដ្ឋាភិបាលពិតជាមានភាពទាក់ទាញ ប៉ុន្តែនៅពេលអនុវត្តន៍ហើយ មានភាពទាក់ទាញយ៉ាងដូចម្តេច យើងចាំមើលស្ថានភាពជាក់ស្តែង។
លោកបន្តថា “ខ្ញុំឃើញនិតិវិធី និងយន្តការនៃការរៀបចំនេះ មានការជម្រុញច្រើន សម្របសម្រួលច្រើន ដើម្បីឲ្យដំណើរការរៀបចំសាងសង់អាគារជាប់គាំងបញ្ចប់ និងដាក់ឲ្យប្រើប្រាស់”។ លោកបន្ថែមថា “ខ្ញុំគិតថា គោលនយោបាយដែលរដ្ឋាភិបាល ដាក់ចេញនេះ ជាការជម្រុញមួយផ្នែកទៀត ដើម្បីឲ្យក្រុងព្រះសីហនុ មានដំណើរការប្រសើរឡើងវិញ”។






