Hattha top Banner

តើក្រុមហ៊ុនអឺរ៉ុប ពិតជាមានបំណងចាកចេញពីទីផ្សារក្នុងប្រទេសចិនមែនឬយ៉ាងណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Jens Eskelund ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅប្រទេសចិន បានថ្លែងប្រាប់កាសែត Xinhua ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា “ក្រុមហ៊ុនអឺរ៉ុបមិនចាកចេញពីទីផ្សារចិននោះទេ”។

លោកបន្តថា ផ្ទុយទៅវិញ ក្រុមហ៊ុនរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបភាគច្រើនរបស់យើង នៅតែមានការប្តេជ្ញាចិត្តចំពោះទីផ្សារនៅក្នុងប្រទេសចិន។

លោកអះអាងថា ”ការផ្លាស់ប្តូរទីតាំងសកម្មភាពចេញពីប្រទេសចិនមានតិចតួចប៉ុណ្ណោះ ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកមានភាពយឺតយ៉ាវ តម្រូវការធ្លាក់ចុះ និងភាពតានតឹងភូមិសាស្ត្រនយោ បាយ បាននាំឱ្យក្រុមហ៊ុនមួយចំនួនពិចារណា លើការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេយ៉ាងណាក្តី”។លោក​បាន​បន្ថែម​ថា ទីផ្សារ​របស់​ប្រទេស​ចិន​មាន​ស្ថិរភាព អាច​ព្យាករណ៍​បាន និង​អាច​ទុក​ចិត្ត​បាន។ លោក Eskelund បានបញ្ជាក់ថា “ប្រទេសនេះ គឺជាផ្នែកមួយដែលមិនអាចខ្វះបាន នៃខ្សែសង្វាក់តម្លៃសកល។ ដូច្នេះជាមូលដ្ឋាន អ្នកមិនអាចមានវត្តមានជាសកលបានទេ ប្រសិនបើអ្នកមិនមានវត្ត​មាននៅក្នុងប្រទេសចិន”។

លោកបានកត់សម្គាល់ឃើញថា ប្រទេសចិនមានគុណសម្បត្តិពិសេសមួយចំនួន ក្នុងការទាក់ទាញធុរកិច្ចបរទេស ខណៈប្រទេសនេះ គឺជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ដែលមានទីផ្សារដ៏ធំ និងមានបច្ចេកវិទ្យាទំនើបៗ។

នៅក្នុងក្រសែភ្នែករបស់លោក Eskelund យល់ឃើញថា ទីផ្សារចិនមានការប្រកួតប្រជែង និងមានសក្តានុពលខ្ពស់ ហើយប្រទេសចិនគឺជាមជ្ឈមណ្ឌល សម្រាប់ក្រុមហ៊ុនអឺរ៉ុប ព្រោះពួកគេត្រូវខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីប្រកួតប្រជែង ជាមួយក្រុមហ៊ុនចិនក្នុងស្រុក និងត្រូវផ្តល់នូវបច្ចេកវិទ្យាល្អបំផុត និងចុងក្រោយបំផុតទៅកាន់អតិថិជន។

លោក Eskelund បានមានប្រសាសន៍ឱ្យដឹងបន្ថែមថា ក្រុមហ៊ុនចិនមានសមត្ថភាពខ្ពស់ សម្រាប់ការច្នៃប្រឌិតបង្កើតថ្មី ដោយពួកគេខិតខំអភិវឌ្ឍឧស្សាហកម្មថ្មីៗ និងក្លាយជាអ្នកនាំមុខក្នុងឧស្សាហកម្ម​៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here