Hattha top Banner

ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines គ្រោងបើកជើងហោះហើរពីទីក្រុងវៀងចន្ទន៍ មកកាន់រាជធានីភ្នំពេញនៅខែមីនាខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារពត៌មាន Laotian Times ចុះផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines គ្រោងបើកដំណើរការជើងហោះហើរអន្តរជាតិថ្មី រវាងទីក្រុងធំរបស់ខ្លួន ជាមួយប្រទេសជិតខាងចំនួន៣ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។

ចាប់ពីថ្ងៃទី១៥ ខែមីនាខាងមុខ ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines នឹងបើកជើងហោះហើរពីទីក្រុង Savannakhet ទៅកាន់រាជធានីបាងកក ជារៀងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។

បន្ទាប់ពីនោះមក ចាប់ថ្ងៃទី១៩ ខែមីនាដដែល ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបើកជើងហោះហើរ ពីរដ្ឋធានីវៀងចន្ទន៍ មកកាន់រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines គ្រោងបើកហោះហើរពីរដ្ឋធានីវៀងចន្ទន៍ ទៅកាន់ទីក្រុងដាណាង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៤ ខែមេសាខាងមុខ ដែលនឹងប្រតិបត្តិការជើងហោះហើរ២ដងក្នុងមួយសប្តាហ៍។

ក្រុមហ៊ុនLao Airlines ក៏បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាកាសចរណ៍ Thai Airways និងក្រុមហ៊ុន Vietnam Airlines ដើម្បីពង្រីកសេវាកម្មឆ្លងកាត់ផ្លូវសំខាន់ៗ រួមមាន វៀងចន្ទន៍-បាងកក វៀងច័ន្ទន៍-ហាណូយ វៀងច័ន្ទ-ភ្នំពេញ ហ្លួងព្រះបាង-ហាណូយ និងហ្លួងប្រាបាង-សៀមរាប។

លើសពីភាពជាដៃគូក្នុងតំបន់ ប្រទេសឡាវក៏បានកំណត់គោលដៅរបស់ខ្លួន ក្នុងការពង្រីកផ្លូវហោះហើរ ឱ្យបានកាន់តែច្រើន ដោយសម្លឹងមើលទៅកាន់ទីផ្សារថ្មី ដូចជាប្រទេសរុស្ស៊ីជាដើម។

តួយ៉ាង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន Ural Airlines ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសរុស្ស៊ី បានប្រកា សចាប់ផ្តើមជើងហោះហើរឡើងវិញ ពីទីក្រុង Vladivostok ទៅកាន់ទីក្រុងវៀងច័ន្ទន៍ ដោយការធ្វើដំណើរមានរយៈពេល ប្រហែល៦ម៉ោង និង២០នាទី៕

LEAVE A REPLY

Please enter your comment!
Please enter your name here