Hattha top Banner

Hattha Mobile ឈ្នះពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាព

0

ដោយៈ សហការី

        អន្តរជាតិៈ ធនាគារហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារក្រុងស្រ៊ី នៅប្រទេសថៃ បានទទួលពានរង្វាន់ដ៏មានកិត្យា​នុភាពបំផុតក្នុងនាមជា​ “កម្មវិធីធនាគារចល័តថ្មីល្អបំផុត នៅកម្ពុជា ប្រចាំឆ្នាំ២០២៣” ពីទស្សនាវដ្ដី International Finance Magazine ដែលជាគ្រឹះស្ថាន បោះពុម្ពផ្សាយហិរញ្ញវត្ថុលំដាប់ពិភពលោក។

ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ត្រូវបានប្រគល់ជូន ធនា​គារហត្ថា ក្នុងពិធីប្រគល់ពានរង្វាន់ ដែលរៀបចំឡើងដោយ ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ ការទទួលស្គាល់ជាអន្តរជាតិនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ ធនាគារហត្ថា ចំពោះភាពច្នៃប្រឌិត និងឧត្តមភាពនៃការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុ ទំនើបដល់អតិថិជនរបស់ខ្លួន។

កម្មវិធី​ Hattha Mobile ផ្តល់ជូននូវមុខងារ និងសេវាកម្មយ៉ាងទូលំទូលាយ ដែលផ្តល់លទ្ធភាពដល់អតិថិជន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ បានយ៉ាងងាយស្រួលពីគ្រប់ទីកន្លែង។ ការរចនា​ផ្ទាំង អំណោយផលសម្រាប់អតិថិជន រួមផ្សំជាមួយនឹងវិធានការគ្រប់គ្រងសុវត្ថិភាពកម្រិតខ្ពស់ ផ្តល់នូវបទពិសោធនៃប្រតិបត្តិការធនាគារដ៏រលូន និងសុវត្ថិភាពសម្រាប់អតិថិជនរបស់ធនាគារ ហត្ថា។

ការទទួលបាននូវពានរង្វាន់នេះ ជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ ហត្ថា ក្នុងការប្រើប្រាស់អស់ពីលទ្ធភាពនូវបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឱ្យប្រសើរឡើងនូវបទពិសោធ​ន៍របស់អតិថិជន និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

ការវិនិយោគលើកម្មវិធីធនាគារចល័ត ដ៏ខ្លាំងក្លាមួយនេះបានអនុញ្ញាតឱ្យអតិថិជន ធ្វើប្រតិបត្តិការសេវាធនាគារ យ៉ាងទូលំទូលាយ គ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយភាពងាយស្រួល។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា មានប្រសាសន៍ថា យើងមានក្ដីរំភើបជាខ្លាំង ដែលទទួលបានជ័យលាភីជា កម្មវិធីធនាគារចល័តថ្មីល្អបំផុតនៅកម្ពុជា ពីសំណាក់ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិមួយនេះ។ លោកបន្តថា ពានរង្វាន់មួយនេះ ជំរុញការប្តេជ្ញាចិត្តរបស់យើងកាន់តែខ្លាំង ក្នុងការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលផ្តោតសំខាន់លើអតិថិជន និងជាមធ្យោបាយសម្រាប់ពួកគេ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រកប​ដោយប្រសិទ្ធភាព។

អំពីធនាគារហត្ថា
ធនាគារហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។

គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជ ធំជាងគេលំដាប់ទី៤ ផ្អែកលើការិយា​ល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។

ធនាគារក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រ នៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here