Hattha top Banner

វិស័យអចលនទ្រព្យអាមេរិក កំពុងប្រឈមមុខនឹងវិបត្តិបំណុលដ៏អាក្រក់រហូតដល់១ទ្រីលានដុល្លារ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនកំពុងជាប់ផុងក្នុងវិបត្តិបំណុល ដែលស្វែងរកដំណោះស្រាយមិនទាន់ឃើញនៅឡើយ ប៉ុន្តែវិស័យអចលនទ្រព្យនៅអាមេរិក ក៏កំពុងប្រឈ​មមុខនឹងហានិភ័យ នៃវិបត្តិបំណុលក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខផងដែរ។

លោក Howard Lutnick នាយកប្រតិបត្តិក្រុមហ៊ុន Cantor Fitzgerald  បានលើកឡើងថា វិស័យអចលនទ្រព្យនៅអាមេរិក​ អាចដាំក្បាលចូលទៅក្នុងវិបត្តិ​បំណុល ក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ។

មហាសេដ្ឋីរូបនេះ ក៏បានលើកឡើងពីបញ្ហាធំៗ ដែលអាចកើតឡើង នៅក្នុងទីផ្សារអចលនទ្រព្យអាមេរិក ជាពិសេសគឺផ្នែកអចលនទ្រព្យពាណិជ្ជកម្ម។លោក Howard Lutnick បានព្យាករណ៍ថា ការខកខានសងបំណុល នៅក្នុងវិស័យអចលនទ្រព្យអាមេរិក អាចនឹងហក់ឡើងដល់ទំហំទឹកប្រាក់១ទ្រីលានដុល្លារ ក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ។

លោក Lutnick បានបន្ថែមថា ទំហំបំណុលដ៏ធំមហិមានេះ នឹងអាចបង្កជាហានិភ័យ សម្រាប់ឧស្សាហកម្មអចលនទ្រព្យ ខណៈដែលគោលនយោបាយអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក(Fed) ទំនងជាបន្តស្ថិតក្នុងកម្រិតខ្ពស់ក្នុងរយ:ពេលយូរតទៅមុខ។

ការដំឡើងអត្រាការប្រាក់ ដោយធនាគារFed បានធ្វើឱ្យកូនបំណុ​​ល មានផលវិបាក ក្នុងការទូទាត់ការប្រាក់លើបំណុល ដែលមានស្រាប់ ខណៈម្ចាស់បំណុលត្រូវពិចារណាល្អិតល្អន់ លើការផ្ដល់ហិរញ្ញប្បទាន ដល់គម្រោងដែលអាចប្រឈមមុខនឹងហានិភ័យខ្ពស់។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញ បានព្រមានអំពីបញ្ហា ដែលកើតមានឡើង ចំពោះវិស័យអចលនទ្រព្យពាណិជ្ជកម្ម នៅអាមេរិក ចាប់តាំងពីដើមឆ្នាំ២០២៣ មកម្ល៉េះ។

អ្នកជំនាញបន្ថែមថា “ភាពចលាចលក្នុងវិស័យធនាគារអាមេរិកកាលពីឆ្នាំមុន បានចាប់ផ្តើមរឹតបន្តឹងលក្ខខណ្ឌឥណទាន សម្រាប់ការផ្តល់ប្រាក់កម្ចីនៅក្នុងតំបន់ ដែលជះផលប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យអចលនទ្រព្យពាណិជ្ជកម្មទាំងមូល នៅសហរដ្ឋអាមេរិក៕ប្រភព៖Business Insider៕

LEAVE A REPLY

Please enter your comment!
Please enter your name here