Hattha top Banner

ត្រឹមរយៈពេល១ខែដំបូង ដើមឆ្នាំ២០២៤ កម្ពុជាស្រូបទាញលំហូរFDIបានជាង ១៨៧ លានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឱ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈថា កម្ពុជាបានទាក់ទាញការវិនិយោគ ផ្ទាល់ពីបរទេស(FDI) ក្នុងទំហំទឹកប្រាក់ជាង១៨៧លានដុល្លារអាមេរិកក្នុងខែមករា ឆ្នាំ២០២៤។

យោងតាមប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថាCDC បានឱ្យដឹងថា ប្រទេសកម្ពុជាបានអនុម័ត គម្រោងវិនិយោគចំនួន៣២ កាលពីខែមករា ដែលអាចបង្កើតការងារបានជិត២៩.០០០កន្លែង។

CDC បានបន្ថែមថា គម្រោងដែលលេចធ្លោរួមមាន ដូចជា រោងចក្រផលិតគ្រឿងអេឡិចត្រូនិក រោងចក្រផលិតកង់អគ្គិសនី និងម៉ូតូ រោងចក្រដែក និងរោងចក្រកាត់ដេរ និងវាយនភណ្ឌ ព្រមទាំងគម្រោងផ្សេងៗទៀតផងដែរ។Why Invest in Cambodia in 2024? | MRTS Consulting LTDCDC បានបញ្ជាក់ថា “ចំនួនជាង៧៨% នៃលំហូរទុនវិនិយោគសរុប ក្នុងខែមករា គឺមានប្រភពមកពីប្រទេសចិន ៩,៦៥% មកពីសិង្ហបុរី ៥,៣៤% មកពីសហរដ្ឋអាមេរិក ៣,៥៥% មកពីប្រទេសកូរ៉េខាងត្បូង និង២,៧៣%ទៀត មកពីប្រភពក្នុងស្រុក”។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់ថ្មីរបស់កម្ពុជាស្តីពីការវិនិយោគ គឺជាកត្តាសំខាន់ ដើម្បីទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេសមកកាន់ប្រទេ​សកម្ពុជា។

លោកបានថ្លែងប្រាប់សារពត៌មានចិន Xinhua ថា “ការវិនិយោគថ្មីនឹងនាំមកនូវដើមទុនថ្មី បច្ចេកវិទ្យា និងឱកាសការងារសម្រាប់ប្រជាជនកម្ពុជាផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here