Hattha top Banner

កោះត្រល់ ប្រទេសវៀតណាម ក្លាយជាគោលដៅដ៏ល្បីនៅលើពិភពលោក សម្រាប់រៀបចំពិធីមង្គលការរបស់ក្រុមមហាសេដ្ឋី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋីជាច្រើនមកពីជុំវិញពិភពលោកបានរៀបចំពិធីមង្គលការយ៉ាងអធិកអធម នៅលើកោះ Phu Quoc ឬកោះត្រល់ នាពេលថ្មីៗនេះ ដែលនាំឱ្យទីក្រុងកោះមួយនេះប្រែក្លាយជាគោលដៅរៀបចំមង្គលការដ៏ល្បីល្បាញបំផុត។

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករាកន្លងទៅ កោះ Phu Quoc ត្រូវបានជ្រើសរើសជាកន្លែងសម្រាប់រៀបចំពិធីមង្គលការដ៏អស្ចារ្យរបស់គូស្វាមីភរិយាឥណ្ឌា ដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល។

បើទោះបីជាតួលេខមិនត្រូវបានបញ្ចេញឱ្យជាក់លាក់យ៉ាងណាក្តី ក៏ប្រភពមួយបានទម្លាយប្រាប់កាសែត VnExpress ថា ចំនួនទឹកប្រាក់ដែលពួកគេបានចំណាយគឺ ពិតជាច្រើនខ្លាំងណាស់ ខណៈដែលពួកគេបានជួលរមណីយដ្ឋានផ្កាយ៥ទាំងមូលនៅក្នុងតំបន់ដែលថ្លៃបំផុតលើកោះ Phu Quoc ហើយថែមទាំងបានជួលឆាក បណ្តែតទឹកឈ្មោះ “Kiss of The Sea”ផងដែរ។

បន្ទប់របស់រមណីយដ្ឋានផ្កាយ៥នោះ គឺមានតម្លៃរហូតដល់១៦០លានដុង (៦.៥៣៨ ដុល្លារអាមេរិក) ក្នុងមួយយប់ ខណៈដែលឆាកបណ្តែតទឹក “Kiss of  The Sea”អាចផ្ទុកមនុស្សបាន៥.០០០នាក់ ហើយតម្លៃចូលទស្សនាប្រចាំថ្ងៃក្នុងមនុស្សម្នាក់គឺ៤១ដុល្លារ។

លោក Huynh Quang Hung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Phu Quoc បានលើកឡើងថា “ការរៀបចំពិធីមង្គលការរបស់កំពូលអ្នកមាន និងឥស្សរជនអន្តរជាតិដ៏មានឥទ្ធិពល នឹងផ្តល់ផលជាវិជ្ជមានមកលើរូបភាពទេសចរណ៍របស់កោះមួយនេះ”។

លោក Hung បានបន្តថា “ក្រៅពីប្រទេសឥណ្ឌា យើងក៏មានបំណងចង់ប្រែក្លាយកោះនេះ ទៅជាកន្លែងរៀបអាពាហ៍ពិពាហ៍ដ៏ប្រណីតសម្រាប់មហាសេដ្ឋីមកពីប្រទេសផ្សេងៗទៀតផងដែរ”។

លោក ក៏ បាន បង្ហើប ឱ្យ ដឹង ដែរ ថា នៅលើកោះ Phu Quoc នឹង មានការរៀបចំ ពិធី មង្គលការ របស់មហាសេដ្ឋី មក ពី ប្រទេស អារ៉ាប់រួម ក្នុង ពេល ឆាប់ៗ ខាង មុខ បន្ទាប់ ពី ថ្ងៃ បុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណីចិន-វៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here