Hattha top Banner

សណ្ឋាគារប្រណីតថ្មីមួយទៀតបានបើកដំណើរការនៅ ក្រុងព្រះសីហនុ

0

ដោយៈ ជេស៊ីកា

        ព្រះសីហនុៈ សេវាបដិសណ្ឋារកិច្ច នៅក្រុងព្រះសីហនុកាន់តែធ្វើពិពិធកម្ម ដោយសណ្ឋាគារថ្មីមួយ បានបើកដំណើរការនៅក្រុងព្រះសីហនុ។

ម៉ាកយីហោសណ្ឋាគារ Novotel ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីល្បាញមួយ ក្នុងចំណោមបណ្តាញAccor ជាប្រតិបត្តិករសណ្ឋា​គារឈានមុខគេ បានដាក់ដំណើរការនូវរមណីយដ្ឋាន សម្រាកកម្សាន្ដ Novotel Sihanoukville Holiday Resort។

ការ​បើក​សម្ពោធ​សណ្ឋាគារ ដែល​មាន​ការ​រំពឹង​ទុក​ជា​យូរមកហើយនេះ បានគូសបញ្ជាក់ពីទីតាំងដំបូងរបស់ក្រុមហ៊ុន​ Novotel នៅក្នុង​ប្រទេស​កម្ពុជា។ រមណីយដ្ឋានមួយនេះ មានទីតាំងនៅលើឆ្នេរឯករាជ្យរួមមានបន្ទប់ចំនួន២១៥ ប្រកបដោយទេសភាពដ៏អស្ចារ្យ នៅលើឈូងសមុទ្រថៃ មានជម្រើសអាហារដ្ឋានចំនួន៤កន្លែង  ក៏ដូចជាបរិក្ខារសក្តិសមសម្រាប់ក្រុមគ្រួសារផងដែរ។

 លោក Garth Simmons ប្រធានផ្នែកប្រតិបត្តិការនៃផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ និងមធ្យមនៃក្រុមហ៊ុន Accorបានមានប្រសាសន៍ថា ការសម្ពោធសណ្ឋាគារ Novotel Sihanoukville Holiday Resort ដែលជាអចលនទ្រព្យរបស់ក្រុមហ៊ុន Novotel ដំបូងគេក្នុងប្រទេសកម្ពុជា គឺជាការចាប់ផ្តើម នៃដំណើរដ៏គួរឱ្យរំភើប សម្រាប់យើងក្នុងឆ្នាំ ២០២៤។

លោកបញ្ជាក់ថា “សមិទ្ធផលមួយនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងការ ប្តេជ្ញាចិត្ត យ៉ាងជាប់លាប់របស់ក្រុមហ៊ុន Accor ក្នុងការផ្តល់នូវបទពិសោធន៍បដិសណ្ឋារកិច្ចចម្រុះ និងសម្បូរបែបនៅក្នុងតំបន់អាស៊ី”។

លោកក៏បានបន្ថែមទៀតថា សណ្ឋាគារ Novotel ក៏បានផ្តល់នូវការផ្សំបញ្ចូលគ្នាដ៏ល្អឥតខ្ចោះជាមួយ នឹងការរចនាបែបសហសម័យ ទីធ្លាធំទូលាយ និងបរិក្ខារប្រកបដោយផាសុកភាព។ ការផ្សំបញ្ចូលគ្នានេះធ្វើឱ្យNovotel Sihanoukville Holiday Resort ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកធ្វើដំណើរ ដែលកំពុងស្វះស្វែងរកឱកា​ស ដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ និងខ្លួនឯង ឬសម្រាកលំហែកាយ នៅក្នុងទីក្រុងមាត់សមុទ្រ ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា គឺខេត្តព្រះសីហនុ។

នាយកកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Novotel Sihanoukville Holiday Resort លោក Ayub Yulianto បានមានប្រសាសន៍ឲ្យដឹងថា “ខ្ញុំពិតជារំភើបណាស់ ដែលបានស្វាគមន៍ភ្ញៀវទេសចរណ៍ឱ្យមកទទួលយកបទពិសោធន៍នៅតំបន់ថ្មីមួយ នៃក្រុងព្រះសីហនុ”។

លោកបន្តថា ស្របពេលដែលទីក្រុងឆ្នេរសមុទ្រនេះ កំពុងមានភាពល្បីល្បាញ ដោយសារឆ្នេរខ្សាច់ស អាកាសធាតុ ត្រូពិច និងកិច្ចបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ភោជនីយដ្ឋានចម្រុះ និងបារជាច្រើនដ៏រស់រវើក គ្រឿងបរិក្ខារ សមស្របសម្រាប់គ្រួសារដ៏ល្អ និងការរចនាបែបទំនើបរបស់ Novotel Sihanoukville Holiday Resort ពិតជាបន្ថែមនូវភាពពិសេស ប្លែកពីគេនៅក្នុងទីក្រុងមួយនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here