Hattha top Banner

កម្មវិធីជួញដូរដ៏ល្បីមួយនៅលើពិភពលោក របស់ក្រុមហ៊ុន BIC Markets ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព លើឆាកអន្តរជាតិ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត (BIC Markets) គ្រប់គ្រង និងដឹកនាំដោយ លោកស្រី ប៊ុន សុវ៉ាត់ឌី ជានាយកប្រតិបត្តិ ជាក្រុមហ៊ុនស្របច្បាប់មួយដែលបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខ ០០០២៩៩២៩ ដោយវិញ្ញាបនបត្រលេខ MOC-៩២៣៤០១៧៥ ពណ.ចបព ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ និងជាក្រុមហ៊ុនទទួលបានសិទ្ធិស្របច្បាប់ប្រកបអាជីវកម្មជាឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជា តាមរយៈអាជ្ញាបណ្ណលេខ ០១១ គ.ម.ក./អ.ប./ឈ.ឧ. ចាប់តាំងពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៨ និងការអនុញ្ញាតបន្តអាជ្ញាបណ្ណបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន មានទីតាំងនៅអាគារលេខ៤៦២ ស្ថិតលើមហាវិថីព្រះមុនីវង្ស ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅជាន់ទី២នៃធនាគារ BIC Bank ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទតែមួយគត់ដែលឈានមុខគេនៅកម្ពុជា និងបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពពី MetaQuotes ជាមួយនឹងកម្មវិធី MetaTrader 4 ដែលជាកម្មវិធីជួញដូរមួយ ផ្តល់នូវ ភាពងាយស្រួល និងសុវត្ថិភាពរួមទាំងទំនុកចិត្តបំផុតសម្រាប់ការជួញដូរនៅលើទីផ្សារសកលលោក។
ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងបុត្រសម្ព័ន្ធ ប៊ី.អាយ.ស៊ី គ្រុប ដែលមានបុត្រសម្ព័ន្ធរហូតដល់ទៅ១៨ក្រុមហ៊ុន។ ទន្ទឹមនឹងនេះក៏ជាក្រុមហ៊ុនដែលបានផ្តល់ឱកាសការងារដល់សិស្សានុសិស្ស និស្សិត ស្ត្រី ជនមានពិការភាព ដោយពុំមានការរើសអើសពូជសាសន៍ ព័ណ៌សម្បុរ ព្រមទាំងបានបើកឱកាសទទួលស្វាគមន៍ដល់និស្សិតសម្រាប់ចុះកម្មសិក្សា ដែលមានគោលបំណង់ចង់ក្រេបជញ្ជក់ ដកស្រង់យកចំណេះដឹង បទពិសោធន៍ថ្មីៗទៀតផង។

ក្រុមហ៊ុនមានបេសកកម្មក្នុងការផ្តល់ជូនអតិថិជននូវការប្រឹក្សាលើការជួញដូរឧបករណ៍និស្សន្ទប្រកបដោយ ស្តង់ដារ ក្រមសីលធម៌ និងវិជ្ជាជីវៈដល់វិនិយោគិនតាមរយៈភ្នាក់ងារជើងសាឧបករណ៍និស្សន្ទប្រកបដោយចំណេះដឹង ជំនាញ បទពិសោធន៍ច្រើនឆ្នាំ ដែលឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ និងមានអាជ្ញាបណ្ណទទួលស្គាល់ និងផ្តល់ដោយនិយ័តករមូលបត្រកម្ពុជា។ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំផងដែរ ក្នុងគោលបំណងធ្វើបដិវត្តឧស្សាហកម្ម ដោយផ្តល់ជូនអតិថិជននូវសេវាកម្មកាន់តែល្អប្រសើរ គម្លាតថ្លៃទាប និងប្រតិបត្តិការកាន់តែលឿនជាងមុន ហើយក្រុមហ៊ុនមានមហិច្ឆិតា ប្រែក្លាយខ្លួនជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទផ្តល់សេវាប្រឹក្សាយោបល់លើការជួញដូរឧបករណ៍និស្សន្ទតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំបំផុតនៅកម្ពុជា។ ក្រុមហ៊ុនក៏ជាបុគ្គលដំបូងគេដែលបានផ្តួចផ្តើម និងរៀបចំបង្កើតសមាគមន៍ឈ្មួញជើងសាឧបករណ៍នៅប្រទេសកម្ពុជាក្នុងគោលបំណងលើកស្ទួយវិស័យឧបករណ៍និស្សន្ទក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានការលូតលាស់បន្ថែមបន្តទៀតដែលអាចនឹងលេចចេញរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រុមហ៊ុន ប៊ី.អាយ.ស៊ី ម៉ាឃីត ធានាផ្ដល់ជូនអតិថិជននូវមធ្យោបាយក្នុងការ បើកគណនីជួញដូរ និងដកដាក់ប្រាក់យ៉ាងលឿន រហ័ស ងាយស្រួល រហ័សទាន់ចិត្ត សុវត្ថិភាព ទំនុកចិត្ត និងការទទួលខុសត្រូវខ្ពស់។ ជាពិសេស ប៊ី.អាយ.ស៊ី. ម៉ាឃីត ផ្ដល់ជូននូវកម្មវិធីជួញដូរដ៏អស្ចារ្យ និងពេញនិយមបំផុតនៅទូទាំងពិភពលោកដែលអតិថិជន អាចជួញដូរបានគ្រប់ប្រភេទឧបករណ៍ដូចជា កុំព្យូទ័រ iPad Tablet ទូរស័ព្ទដៃវៃឆ្លាតគ្រប់ប្រភេទជាមួយនឹងកម្មវិធី MetaTrader 4 ។

ក្រៅពីនេះ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី.ម៉ាឃីត ក៏បានរៀបចំសកម្មភាពផ្សេងៗ ដូចជា កម្មវិធីវគ្គបណ្តុះបណ្តាលជាប្រចាំ សម្រាប់បណ្តុះបណ្តាលអតិថិជនរបស់ខ្លួនឱ្យបានយល់ដឹងកាន់តែច្បាស់លើបច្ចេកទេសនៃការជួញដូរឧបករណ៍និស្សន្ទ ការកំណត់ហានិភ័យ។ ក្រុមហ៊ុនបានផ្តល់ភាពកក់ក្តៅ និងចង់ដឹងសុខទុក្ខតិថិជនដោយបានរៀបចំ “កម្មវិធីទទួលទានអាហារពេលល្ងាចជួបជុំ អតិថិជន វី អាយ ភី” ដើម្បីជួបជុំសំណះសំណាលគ្នានៅសណ្ឋាគារ Sofitel Phnom Penh កាលពីអំឡុងឆ្នាំ២០២៣ កន្លងទៅនេះដោយមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម ស៊ូ សុជាតិ និងឯកឧត្តម វិន ភក្តី ជាគណៈធិបតីដ៏ខ្ពង់ខ្ពស់អមដោយថ្នាក់មន្ត្រីជាន់ខ្ពស់របស់និយ័តករមូលបត្រកម្ពុជាជាច្រើនរូបទៀត។ លើសពីនេះក្រុមគ្រួសារ ប៊ី.អាយ.ស៊ី. ម៉ាយីត (BIC Markets) ក៏បានចែករំលែកក្តីស្រឡាញ់ និងផ្តល់ភាពកក់ក្តៅដល់កុមារកំព្រានៅមណ្ឌលមែកឈើផងដែរ។ក្រុមហ៊ុននេះប្រកាន់យកនូវគុណតម្លៃចំនួន១០ ដូចជា ១.គោរព និងអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ បទបញ្ញាត្តិ ឬវិធានគតិយុត្តនានា ២.ការប្រឹក្សាផ្តល់យោបល់មិនរំលោភលើភាពទុនខ្សោយចំណេះដឹងនៃការជួញដូររបស់អតិថិជន ៣.មិនជំរុញអតិថិជនជួញដូរច្រើនហួសហេតុលើសពីតម្រូវរបស់អតិថិជន ៤.ផ្តល់ជូនអតិថិជននូវដំណោះស្រាយដោយតម្លាភាព និងទទួលខុសត្រូវខ្ពស់ ៥.ហានិភ័យទាប ៦.ឡេវើរេចល្អប្រសើរ ៧.ផ្តល់ជូនតម្លៃទីផ្សារជាក់ស្តែង និងផ្តល់ការប្រឹក្សា២៤ម៉ោង ៨.តម្លៃប្រតិបត្តិការទាប បើកគណនីជួញដូរ និងការដកដាក់ប្រាក់លឿនឆាប់រហ័ស ៩.មិនគិតកម្រៃជើងសា ១០.ផ្តល់ជូនអតិថិជននូវវគ្គបណ្តុះបណ្តាលជាប្រចាំ។

បន្ថែមពីលើនេះ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត បានយកចិត្តទុកដាក់អតិថិជនយ៉ាងខ្លាំងលើចំណេះដឹងនៃការជួញដូរ និងសុវត្ថិភាពសាច់ប្រាក់សម្រាប់ការជួញដូរឧបករណ៍និស្សន្ទរបស់អតិថិជនដោយបានរក្សាទុក និងទូទាត់សាច់ប្រាក់របស់អតិថិជន តាមរយៈធនាគារ ប៊ី.អាយ.ស៊ី. ប៊ែង ដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ពន្ធនឹងវិស័យមូលបត្រ ដែលទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជាស្របតាមបទបញ្ញាត្តិរបស់និយ័តមូលបត្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here