Hattha top Banner

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការចុះពិនិត្យទីតាំងសាងសង់ស្ពានចក្រអង្រែក្រោម ព្រែកប្រា

0

        ដោយៈ គង់ សួរិយា

        ភ្នំពេញៈ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកសួង ហេង រួមជាមួយនឹងក្រុមការងារពាក់ព័ន្ធ បានញ្ជើញចុះពិនិត្យទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ រវាងចក្រអង្រែក្រោម និងព្រែកប្រា។

ការចុះពិនិត្យនេះ ជាការត្រៀមរៀបចំពិធីបើកការដ្ឋាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ទីតាំងប្រារព្ធពិធីបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ នឹងរៀបចំនៅត្រើយខាងលិច នៃគម្រោងស្ពាន ដែលស្ថិតនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបានពិនិត្យ និងសម្រេចឱ្យក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG) ដែលជាអ្នកអនុវត្តគម្រោង ធ្វើការឈូសឆាយ សម្រួលផ្លូវចូលពីផ្លូវ៦០ម៉ែត្រ ទៅកាន់ទីតាំងពិធី ដែលនឹងក្លាយជាទីតាំង សម្រាប់សាងសង់រង្វង់មូល នៃគម្រោងនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here