Hattha top Banner

ជប៉ុនគ្រោងអនុញ្ញាតឱ្យក្រុមDigital nomads អាចស្នាក់នៅ ប្រទេសរបស់ខ្លួនចំនួន៦ខែ

0

ដោយ: គង់ លាងហួរ

តូក្យូ: ប្រទេសជប៉ុនគ្រោងផ្តល់លទ្ធភាព ដល់ជនបរទេសដែលមានទេពកោសល្យ និងអ្នកធ្វើការពីចម្ងាយ ឬហៅថា“ក្រុម Digital nomads” ឱ្យស្នាក់នៅបានយូរនៅក្នុងប្រទេសរបស់ខ្លួន ក្រោមប្រព័ន្ធទិដ្ឋាការថ្មី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការប្រើប្រាស់។

ក្រោមប្រព័ន្ធទិដ្ឋាការថ្មី រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យក្រុមជនបរទេស Digital nomads  អាចរស់នៅក្នុងប្រទេសជប៉ុន បានរហូតដល់ប្រាំមួយខែ បើធៀបនឹងការអនុញ្ញាត នាពេលបច្ចុប្បន្នចំនួន៩០ថ្ងៃ ក្រោមទិដ្ឋាការទេសចរណ៍រយៈពេលខ្លី។

ដើម្បីទទួលបានទិដ្ឋាការនេះ ជនបរទេសទាំងនោះ នឹងត្រូវបំពេ​ញលក្ខខណ្ឌមួយចំនួន ដូចជា ត្រូវតែជាពលរដ្ឋរស់នៅ ក្នុងប្រទេស និងតំបន់ចំនួន៤៩ ដែលលើកលែងទិដ្ឋាការ និងមានសន្ធិសញ្ញាពន្ធជាមួយប្រទេសជប៉ុន និងមានប្រាក់ចំណូលប្រចាំឆ្នាំលើសពី៦៨.២០០ដុល្លារ។ ចំណែក ប្តី ឬប្រពន្ធ និងកូនៗរបស់ពួកគេ ក៏នឹងត្រូវបានអនុញ្ញាត ឱ្យចូលមកស្នាក់នៅប្រទេសជប៉ុនផងដែរ។Working from a Ferris Wheel: Being a Digital Nomad in Japan | Blog | Travel  Japan (Japan National Tourism Organization)រដ្ឋាភិបាលជប៉ុននឹងស្នើសុំយោបល់ ពីសំណាក់សាធារណជនលើផែនការនេះ ដោយគ្រោងដាក់ឱ្យអនុវត្តន៍ប្រព័ន្ធទិដ្ឋាការថ្មីនេះ នៅក្នុងឆ្នាំសារពើពន្ធ២០២៣ ដែលនឹងបញ្ចប់នៅដំណាច់ខែមីនាខាងមុខ។ នេះ​បើ​តាម​ទីភ្នាក់ងារ​សេវា​អន្តោប្រវេសន៍។

ឆ្នាំសារពើពន្ធ២០២៣ រាប់ចាប់ពីថ្ងៃទី១ ខែមេសា២០២៣ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ចំណាត់ការនេះធ្វើឡើង ស្របពេលដែលមជ្ឈដ្ឋានធុរកិច្ច បានស្នើឱ្យរដ្ឋាភិបាល ពង្រីកកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វាគមន៍ក្រុម Digital nomads ចូលមកក្នុងប្រទេសរបស់ខ្លួន។ បច្ចុប្បន្ន គេព្យាករណ៍ថា មានមនុស្សជាង៣៥លាននាក់ កំពុងធ្វើការជាក្រុមDigital nomadsនៅទូទាំងពិភពលោក។

លោក Ryuji Koizumi រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុម Digital nomads អាចក្លាយជាប្រភពនៃការច្នៃប្រឌិត។ ស្របពេលដែលប្រទេសជាច្រើន កំពុងខិតខំប្រឹងប្រែង ដើម្បីទាក់ទាញពួកគេ យើងសង្ឃឹមថា ប្រជាជនទាំងនោះនឹងធ្វើការនៅក្នុងប្រទេសជប៉ុនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here