Hattha top Banner

តើខុនដូនៅក្នុងទីក្រុងសិង្ហបុរី និងគូឡាឡាំពួរមានតម្លៃចំនួនប៉ុន្មានក្នុងមួយយូនីត?

0

ដោយៈ គង់ លាងហួរ

អន្តរជាតិ: តម្លៃខុនដូនៅតាមប្រទេសនីមួយៗ សុទ្ធតែខុសផ្សេងៗពីគ្នា អាស្រ័យទៅលើទីតាំងភូមិសាស្ត្រ និងទំហំយូនីត។ ខាងក្រោមនេះគឺជាតម្លៃខុនដូ នៅក្នុងទីក្រុងធំៗរបស់ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី។ទី១: ទីក្រុងសិង្ហបុរី ឬប្រទេសសិង្ហបុរី
សិង្ហបុរីគឺជាប្រទេសខ្លាសេដ្ឋកិច្ចមួយ ដែលមិនអាចមើលរំលងបាននៅក្នុងតំបន់អាស៊ី។ ប្រទេសសិង្ហបុរី ក៏ជាទីកន្លែងដែលជនបរទេសប្រាថ្នាចង់មកតាំងទីលំនៅផងដែរ។ ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺថា អចលនទ្រព្យនៅប្រទេសនេះ មានតម្លៃថ្លៃខ្ពស់កប់ពពក។

តួយ៉ាង តម្លៃខុនដូនៅក្នុងប្រទេសសិង្ហបុរី មានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ដោយអាស្រ័យទៅលើកត្តាសំខាន់ៗមួយចំនួន ដូចជាទំហំយូនីត និងទីតាំងនៃគម្រោងអភិវឌ្ឍន៍ខុនដូទាំងនោះ។ ជាក់ស្តែង ខុនដូនៅ​ខាង​ក្រៅ​តំបន់​​​កណ្តាល (OCR) ដែលមានបន្ទប់គេងចំនួន៣ មានតម្លៃចាប់ពី៩០ម៉ឺនដុល្លារអាមេរិក ទៅដល់១,៥លានដុល្លារអាមេរិក។

រីឯ ខុនដូ​នៅក្នុង​​តំបន់​​ជាយ​​​ភាគកណ្តាល​ (RCR) ដែលមានបន្ទប់គេងចំនួន៣ដូចគ្នា មានតម្លៃចាប់ពី១,៥លានដុល្លារអាមេរិក ទៅដល់៣លានដុល្លារអាមេរិក ក្នុងមួយយូនីត។ ចំណែក ខុនដូនៅក្នុងតំបន់​ស្លូល​​ភាគកណ្តាល ​​(CCR) ដែលមានបន្ទប់គេងចំនួន៣ផងដែរ មានតម្លៃចាប់ពី២,៥លានដុល្លារអាមេរិកឡើងទៅ។

ទី២: ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
ទីក្រុងគូឡាឡាំពួរ គឺជាឈ្មោះរដ្ឋធានីនៃប្រទេសម៉ាឡេស៊ី និងមានប្រជាជនរស់នៅប្រមាណ៨,៦លាននាក់។ ទីក្រុងគូឡាឡាំពួរ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ នៅក្នុងតំបន់អាស៊ាន ខណៈថ្លៃចំណាយលើការរស់នៅក្នុងទីក្រុងមួយនេះ ក៏មានតម្លៃខ្ពស់ខ្លាំងផងដែរ។

តួយ៉ាង ខុនដូនៅទីក្រុងគូឡាឡាំពួរ ដែលមានបន្ទប់គេងចំនួន២ របស់គម្រោងFour Seasons Place មានតម្លៃរហូតដល់ទៅជាង៨១ម៉ឺនដុល្លារអាមេរិក។

រីឯខុនដូដែលមានបន្ទប់គេងចំនួន៤ របស់គម្រោង Aira Residence មានតម្លៃរហូតជាង៨៧៨.០០០ដុល្លារអាមេរិក។ ចំណែក ខុនដូដែលមានបន្ទប់គេងចំនួន៥ របស់គម្រោងThe Rainz មានតម្លៃជាង១៨៦.០០០ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here