ដោយៈ ជេស៊ីកា
        មណ្ឌលគិរីៈ គំរោងសិក្សាដើម្បីឈានទៅ សម្រេចចិត្តវិនិយោគឬអត់របស់ក្រុមហ៊ុនធំមួយ គ្រោងចំណាយពេលសិក្សារហូតដល់មួយឆ្នាំឬយូរជាងនេះ ដើម្បីក្រុមហ៊ុនមានមូលដ្ឋានក្នុងការសម្រេចចិត្ត។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា គំរោងសិក្សាព្រលាននេះ គឺនៅឆ្ងាយណាស់ យ៉ាងហោចណាស់ ត្រូវការយៈពេល១ឆ្នាំដែរ។
 
-->
 
 
លោកបញ្ជាក់ថា “ឥលូវនេះក្រុមហ៊ុនកំពុងរៀបចំសិក្សា លើទិដ្ឋភាពច្បាប់ ទិដ្ឋភាពពាណិជ្ជកម្មច្រើន បច្ចេកទេសច្រើន ហើយជ្រើសរើសក្រុមអ្នកជំនាញ ប្រឹក្សាយោបល់ច្រើនណាស់ ទើបចាប់ផ្តើមធ្វើការសិក្សា”។
លោកស៊ីន ចាន់សិរីវត្ថាបានបន្តថា ការរៀបចំធនធានមនុស្ស និងហិរញ្ញវត្ថុរួច ទើបជ្រើសរើសអ្នកជំនាញផ្តល់ប្រឹក្សា ទើបឈានដល់ការសិក្សា។
យោងតាមផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខខេត្តមណ្ឌលគិរីឆ្នាំ២០២៣ ២០៣៥ រដ្ឋាភិបាលកម្ពុជាគ្រោងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ទៅទស្សនាខេត្តនេះឲ្យបាន១លាននាក់ និងភ្ញៀវទេសចរណ៍ក្នុងស្រុក ឲ្យបានប្រមាណ៤លាននាក់ក្នុងមួយឆ្នាំ។
ការប្រកាសសាងសង់ព្រលានយន្តហោះ នៅខេត្តមណ្ឌលគិរី កាលពីពេលកន្លងមក ត្រូវបានសិក្សានិងចាប់អារម្មណ៍វិនិយោគដោយក្រុមហ៊ុនChina Power ប៉ុន្តែក្រុមហ៊ុននេះមានវិបត្តិហិរញ្ញវត្ថុ ទើបបានដកខ្លួនចេញពីគំរោងនេះ ខណៈក្រុមហ៊ុនសិក្សាបច្ចុប្បន្នជាក្រុមហ៊ុនពហុជាតិសាសន៍៕