Hattha top Banner

គម្រោងអគារខ្ពស់ជាងគេបំផុតលំដាប់ទី១នៅសហរដ្ឋអាមេរិក គ្រោងសាងសង់ឡើងក្នុងរដ្ឋតូចមួយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារមួយ ដែលនឹងក្លាយជាអគារខ្ពស់ជាងគេទី១ នៅសហរដ្ឋអាមេរិក និងខ្ពស់ជាងគេលំដាប់ទី៥ នៅលើពិភពលោក គ្រោងនឹងសាងសង់ឡើង នៅក្នុងទីក្រុងដែលមនុស្សមួយចំនួនប្រហែលនឹកស្មានមិនដល់។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលស្ថិតនៅពីក្រោយគម្រោងនេះ បានដាក់សំណើរសាងសង់អគារថ្មី ដែលមានកំពស់១.៩០៧ហ្វីត និងមានប៉មចំនួន៤ ដែលនឹងវ៉ាដាច់អគារ One World Trade Center។

បច្ចុប្បន្ននេះ អគារខ្ពស់ជាងគេបំផុតលំដាប់លេខ១ នៅសហរដ្ឋអាមេរិកគឺអគារ One World Trade Center ដែលមានទីតាំងនៅទីក្រុងញូវយ៉ក និងមានកម្ពស់ចំនួន១.៧៧៦ហ្វីត។
គម្រោងអគារខាងលើ មិនត្រូវបានស្នើសាងសង់ឡើងនៅក្នុងទីក្រុងធំៗ ដូចជាញូវយ៉ក ឈីកាហ្គោ ឬទីក្រុងផ្សេងទៀតដែលល្បីល្បាញ និងសម្បូរទៅដោយអគារខ្ពស់ៗនោះទេ។A rendering of the proposed Legends Tower at Boardwalk at Bricktown.ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Matteson Capital និងក្រុមហ៊ុនរចនាបថស្ថាបត្យកម្ម AO កំពុងដាក់សំណើសាងសង់អគារនេះនៅទីក្រុងOklahoma។ ទីក្រុងនេះគឺជារដ្ឋដ៏តូចមួយនៅសហរដ្ឋអាមេរិក ដែលមានប្រជាជនជាង៤លាននាក់។

ក្រុមហ៊ុន AO បានអះអាងថា គម្រោងនេះ រួមមានការសាងសង់ប៉មចំនួន៤ ដែលក្នុងនោះ ប៉មចំនួន៣នឹងមានកម្ពស់៣៤៥ហ្វីតដូចៗគ្នា ខណៈប៉មទី៤ ឈ្មោះ “Legends Tower” នឹងមានកំពស់ខ្ពស់ជាងគេចំនួន១.៩០៧ហ្វីត។

នៅពេលសាងសង់បញ្ចប់ អគារ Legends Tower នឹងក្លាយទៅជាអគារពហុមុខងារ ដែលក្នុងអគារនោះ រួមមានទាំង សណ្ឋាគារ ខុនដូ លំនៅដ្ឋាន ផ្សារទំនើប ហាងលក់រាយ និងភោជនីយដ្ឋានប្រណីតផងដែរ៕ប្រភព៖USA Today៕

LEAVE A REPLY

Please enter your comment!
Please enter your name here