Hattha top Banner

ប្រទេសថៃ និងឡាវ គ្រោងពង្រីកសេវាកម្មរថភ្លើងចេញពីទីក្រុងបាងកកទៅដល់ទីក្រុងវៀងចន្ទន៍ ក្នុងខែមេសាខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ប្រទេសថៃ(SRT) គ្រោងនឹងពង្រីកសេវាកម្មរថភ្លើងបាងកក -ណងខៃ(Bangkok-Nong Khai)របស់ខ្លួន ទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្នុងខែមេសាខាងមុខ។

លោក Pichet Kunadhamraks អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូនតាមផ្លូវដែកបានលើកឡើងថា រថភ្លើងនឹងចាប់ផ្តើមបើកដំណើរការជាបណ្តោះអាសន្ន ចេញពីស្ថានីយ៍ Thanaleng រួចឆ្លងកាត់ព្រំដែនក្នុងប្រទេសឡាវ ឆ្ពោះទៅកាន់ស្ថានីយ៍ Khamsavath ក្នុងទីក្រុងវៀងចន្ទន៍នៅខែមីនា ដើម្បីត្រៀមរៀបចំពង្រីកសេវាកម្មបន្ថែមទៀតនៅក្នុងខែមេសា។

លោកបានបន្តថា បច្ចុប្បន្ន ក្រុមហ៊ុន SRT បាននិងកំពុងបើកដំណើរការ រថភ្លើងចេញពីស្ថានីយ៍ Nong Khai ទៅកាន់ស្ថានីយ៍ Thanaleng ក្នុងប្រទេសឡាវ រួចទៅហើយ ខណៈជំហានចុងក្រោយគឺជាការធ្វើដំណើរចេញពីស្ថានីយ៍ Thanaleng ទៅស្ថានីយ៍ Khamsavath ក្នុងរដ្ឋធានីវៀងចន្ទន៍។

ស្ថានីយ៍ Nong Khai មានចម្ងាយ១៣គីឡូម៉ែត្រពីស្ថានីយ៍ Khamsavath ។ រីឯ សំបុត្រធ្វើដំណើរ នឹងមានតម្លៃប្រហែល១,៧ដុល្លារទៅ២ដុល្លារ ដោយចំណាយពេលលើការធ្វើដំណើរ ប្រហែល២០នាទី។

បច្ចុប្បន្ននេះ អាជ្ញាធរថៃ និងឡាវ កំពុងធ្វើការរួមគ្នាលើព័ត៌មានលម្អិតនៃនីតិវិធីអន្តោប្រវេសន៍។ អាជ្ញាធរនៃប្រទេសទាំង២ លើកឡើងថា ការត្រួតពិនិត្យឯកសារ គួរតែត្រូវបានធ្វើឡើងតែម្តងប៉ុណ្ណោះ ទាំងនៅទីក្រុងណងខៃ ឬទីក្រុងវៀងចន្ទន៍ ដើម្បីបង្កភាពងាយស្រួលដល់អ្នកដំណើរ។

នៅពេលដែលសេវាកម្មចាប់ផ្តើមបើកដំណើរការ សេវារថភ្លើងបាងកក-ណងខៃ ដែលចេញដំណើរពីស្ថានីយ Krung Thep Aphiwat Central Terminal នឹងត្រូវប្តូរឈ្មោះទៅជាសេវារថភ្លើងបាងកក-វៀងចន្ទន៍ជំនួសវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here