Hattha top Banner

គំរោងវិនិយោគលើសារៈមន្ទីរឌីជីថលនៅខេត្តសៀមរាបត្រៀម បញ្ចប់នៅខែមិនាខាងមុខ

0

        ដោយៈ គង់ សូរិយា

        សៀមរាបៈ ថ្នាក់ដឹកនាំក្រុមហ៊ុនបានបង្ហើបឲ្យដឹងថា គំរោងវិនិយោគសារៈមន្ទីរឌីជីថល នៅក្រុងសៀមរាប ខេត្តសៀមរាបនឹងបញ្ចប់ នៅខែមិនាខាងមុខនេះ។

ព័ត៌មាននេះត្រូវបានលើកឡើងដោយ លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក អំពីគម្រោងវិនិយោគសាងសង់សារមន្ទីរឌីជីថល​ (សារមន្ទីរ​ 3D) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រាក់ សោភ័ណអភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីដើមសប្តាហ៍នេះ។ក្នុងជំនួបនោះ លោកកែ ប៊ិនសូរស្មី បានជម្រាបជូនអភិបាលខេត្តថា គម្រោង​វិនិយោគបេតិក​ភណ្ឌបែបទំនើបនេះ មានការចូលរួមសហការ ដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ ក្នុងប្រទេសបារាំង ដែលនឹងចេញជារូបរាងផ្លូវការ នៅអំឡុងខែមីនា​ ឆ្នាំ២០២៥ខាងមុខនេះ។ជាមួយគ្នានេះ​ ​ លោកប្រាក់ សោភ័ណ អភិបាលខេត្ត បាន​សម្តែងនូវការចាប់អារម្មណ៍ជាខ្លាំង លើគម្រោងវិនិយោគនេះ ហើយបានធ្វើការគាំទ្រ​ ព្រមទាំងសង្ឃឹមថា គម្រោងនឹងអាចលេចចេញជារូបរាង តាមការគ្រោងទុក​ ក្នុងពេលឆាប់ៗនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here