Hattha top Banner

កោះហាន តំបន់ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិមិនគួរមើលរំលង នៃទឹកដីខេត្តស្ទឹងត្រែង

0

ដោយៈ គង់ សូរិយា

        ស្ទឹងត្រែងៈ ជីវចម្រុះ ដើមឈើដែលមានឬសវែងអន្លាយ ជាមួយឆ្នេរ និងពំនូកខ្សាច់តូចៗ នៅលើដងទន្លេរមេគង្គ បានក្លាយជាទស្សនី​យកម្មភាពមួយដ៏មនោរម្យ សម្រាប់តំបន់ទេសចរណ៍កោះហាន។

យោងតាមការបង្ហាញរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា សហគមន៍អេកូទេសចរណ៍ “សម្រស់កោះហាន” ស្ថិតលើដីកោះក្នុងឃុំកោះស្នែង យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល២៤គីឡូ​ម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍។

១ អ្នកទស្សនាអាចមកលេងតំបន់ទេសចរណ៍នេះ អាចទស្សនានូវសក្តានុពលធម្មជាតិជាច្រើនដូចជា•  ជិះទូកមើលព្រៃលិចទឹក សត្វស្លាបទឹកទន្លេមេគង្គ និងឡើងភ្នំ។ •  ទស្សនារូបសំណាក់ថ្មពាក់ព័ន្ធរឿងព្រេង (ថ្មកំបោរ)។ •  បោះតង់ មើលថ្ងៃលិច និងជិះទូកកៃយ៉ាក់តាមព្រៃលិចទឹក។ •  ពិសារអាហារប្រចាំតំបន់ ដែលរៀបចំដោយសហគមន៍ផ្ទាល់។ •  ស្នាក់នៅផ្ទះស្នាក់សហគមន៍ និងរៀនសូត្រពីជីវភាពរស់នៅអ្នកលើកោះ

២. សេវាកម្មរបស់សហគមន៍មាន •  សេវាម្ហូបអាហារ •  សេវាផ្ទះស្នាក់សហគមន៍•  សេវាអ្នកនាំភ្ញៀវ•  សេវាទូកដឹកភ្ញៀវ•  សេវាបោះតង់លើកោះ•  ជិះទូកកៃយ៉ាក់•  សេវាសន្តិសុខសណ្ដាប់ធ្នាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here