ដោយៈ គង់ សូរិយា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)បានបង្កើនការព្យាករណ៍ ថា កំណើនឥណទានលើវិស័យសំណង់ និងអចលនទ្រព្យនឹងសម្រេចបានកំណើនជាង១០ភាគរយនៅឆ្នាំ២០២៤នេះ។
យោងតាមរបាយការណ៍ នៃការព្យាករណ៍របស់ស្ថាប័នខាងលើនេះបានបង្ហាញថា ការបែងចែកប្រាក់កម្ចីតាមវិស័យ រួមមាន សណ្ឋាគារ និងភោជនីយដ្ឋាន បានកើនឡើង០,៦ភាគរយប៉ុណ្ណោះ ការលក់ដុំ កើនឡើង៤,៨ភាគរយ ការទិញលំនៅដ្ឋានកើនឡើង៦,៤ ភាគរយអចលនទ្រព្យកើនឡើង១៦,៩ភាគរយ និងសំណង់កើន១៣,៩ភាគរយ។
-->
អ្នកអភិវឌ្ឈន៍ជាច្រើនបាន និងកំពុងត្រូវការឥណទាន ពីធនាគារនានា ដើម្បីសម្រេចបាននូវវឌ្ឍនភាពរបស់ខ្លួន នៅពេលទីផ្សារទិញ លក់កំពុងជួបភាពមិនច្បាស់លាស់។
អគ្គនាយិកាក្រុមហ៊ុនAmatak Property Service លោកស្រីតាំង ហួរបានមានប្រសាសន៍ថា ស្ថានភាពទីផ្សារក្នុងវិស័យសំណង់ និងអចលនទ្រព្យ កំពុងបង្ហាញសញ្ញាល្អប្រសើរឡើង ដែលច្បាស់ណាស់ តម្រូវការឥណទាននឹងកើនឡើង ហើយនៅពេលឥណទានឬលុះហូរសាច់ប្រាក់ចាក់ចូលទីផ្សារ វានឹងធ្វើឲ្យវិស័យនេះងើបឡើងវិញ។លោកស្រីបន្តថា “វិស័យនេះមិនហក់ឡើងវិញលឿនខ្លាំងនោះទេ តែវាកំពុងបង្ហាញសញ្ញាងើបឡើងវិញសន្សឹមៗ”៕