Hattha top Banner

ប្រទេសចិនបំបែកឯតទគ្គកម្ម ដោយផលិតរថភ្លើងរត់បានក្នុងល្បឿន៦២៣គីឡូម៉ែត្រក្នុងមួយម៉ោង

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិនកំពុងធ្វើការសាងសង់ ប្រព័ន្ធរថភ្លើងមួយ ដើម្បីប្រជែងនឹងគម្រោង ផលិតរថភ្លើងល្បឿនលឿន Hyperloop របស់កំពូលមហាសេដ្ឋីអាមេរិកលោក Elon Musk។

រថភ្លើង​ល្បឿន​លឿន​ប្រភេទ Maglev របស់ប្រទេសចិន មាន​សមត្ថភាព​ធ្វើដំណើរ ក្នុងល្បឿន​លឿន​បំផុត​មិន​គួរ​ឱ្យ​ជឿ​ គឺ៣៨៧ម៉ាយ​ក្នុង​មួយ​ម៉ោង ឬ៦២៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

រថភ្លើងនេះ គឺជាប្រព័ន្ធរថភ្លើង ដែលប្រើកំលាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឱ្យខ្សែរថភ្លើងអាចអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ឬនិយាយឱ្យងាយយល់ រថភ្លើងនេះហាក់ដូចជាហោះតាមគន្លងផ្លូវរថភ្លើង មិនមែនរត់នៅលើផ្លូវនោះទេ។Hyperloopគម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទាន និងដំណើរការដោយក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិន (CASIC) របស់រដ្ឋចិន ដែលផលិតគ្រាប់រ៉ុក្កែត ផ្កាយរណប និងយានអវកាស។

សម្រាប់ការធ្វើតេស្តនេះ រថភ្លើងល្បឿនលឿនរបស់ប្រទេសចិន ដែលចូលមកប្រជែង ជាមួយគម្រោងរថភ្លើងអគ្គិសនី Hyperloop របស់លោក Elon Musk បានចេញដំណើរពីទីក្រុង Datong ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន ក្នុងវគ្គសាកល្បងចម្ងាយ១,២ម៉ាយ(ប្រហែល១៩៣១ម៉ែត្រ)។

យោងតាមទ្រឹស្ដីរថភ្លើង Hyperloop ដែលកំពុងត្រូវបានផលិតឡើងដោយក្រុមហ៊ុន Boring Company របស់លោក Elon Musk នឹងមានសមត្ថភាពធ្វើដំណើរ ក្នុងល្បឿនលើសពី៧០០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែក្រុមហ៊ុនមិនទាន់បានដាក់ ឱ្យសាកល្បងនៅឡើយទេ។

ទោះជាយ៉ាងណាក្តី បញ្ហាដ៏ធំបំផុតនោះគឺថា ការផលិតរថភ្លើងទាំងនេះ ត្រូវចំណាយថ្លៃដើមច្រើនពេក ដូច្នេះសំបុត្រធ្វើដំណើរក៏នឹងមានតម្លៃថ្លៃមិនគួរឱ្យជឿផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here