Hattha top Banner

កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសដែលប្រជាជនមានកម្រិតIQ លំដាប់ទី៦ក្នុងតំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កម្ពុជាបាន​ជាប់ចំណាត់ថ្នាក់​ ជា​ប្រទេស​មាន​កម្រិត IQ ឬ​ភាព​ឆ្លាត​វៃ​ជា​មធ្យម​ខ្ពស់បំផុត​លំដាប់​ទី៦ ក្នុងចំណោមបណ្តាប្រទេស​សមាជិកអាស៊ានចំនួន៩ ដោយមិនរាប់បញ្ចូលប្រទេសប្រ៊ុយណេ។

យោងតាម​វេ​ប​សាយ International IQ Test បាន​បង្ហាញថា ប្រចាំឆ្នាំ២០២៤ កម្ពុ​ជាមាន​ពិន្ទុ IQ ចំនួន៩៥,៤៤ពិន្ទុ ខណៈដែល​ចំណាត់ថ្នាក់លេខ​១ ​ក្នុងតំបន់អាស៊ាន បានទៅលើប្រទេស​សិង្ហបុរី ដែលទទួលបានពិន្ទុចំនួន១០៤,៧៥ពិន្ទុ។

ចំណែកឯ ប្រទេសដែលមានកម្រិត IQ ទាបជាងកម្ពុជា រួមមានដូចជាប្រទេសហ្វីលីពីន ប្រទេសឡាវ និងប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ Asean Skyline។

ជាធម្មតា កម្រិត​ពិន្ទុ​ IQ ​ឆ្លុះបញ្ចាំង​ពី​គុណភាព​នៃ​ការអប់រំ និង​ធនធាន​មនុស្ស​ នៅក្នុង​តំបន់​ភូមិសាស្ត្រ​មូលដ្ឋាន​របស់​ពួកគេ​។ តំបន់ ឬ​ប្រទេស​នានា ​នៅលើពិភពលោក​ដែលមាន​ពិន្ទុIQ ទាប ជាទូទៅជា​ប្រទេស​ក្រីក្រ និង​មិនសូវមាន​ការអភិវឌ្ឍ ជាពិសេសផ្នែក​អប់រំ បើ​ ធៀប​ទៅនឹង​ប្រទេស​ដែលមាន​ពិន្ទុ IQ ខ្ពស់ជាង​។

យោងតាម​ការបង្ហាញ​ទិន្នន័យ​នេះ អ្នកស្រាវជ្រាវ​មួយចំនួន​បាន​បែងចែក​ប្រទេស ​ទៅតាម​លំដាប់ថ្នាក់​នៃ​ប្រភេទ​នីមួយៗ​ អាស្រ័យ​លើ​ពិន្ទុ​នៃ​កម្រិត IQ ជា​មធ្យម​របស់​ពួកគេ​។

ចំពោះ​វិធីសាស្ត្រ​ក្នុងការ​វាស់វែង ​កម្រិត​នៃ​ភាព​ឆ្លាត​វៃ មិនត្រូវ​បានធ្វើ​ឡើង ​ដោយ​ពឹងផ្អែក​ទាំងស្រុង​លើ IQ មួយ​មុខ​នោះទេ​។

អ្នកស្រាវជ្រាវនៅមាន​វិធីសាស្ដ្រ​មួយចំនួនទៀត ​ដែល​អាច​ស្វែងរក​ប្រទេស​ ដែលមាន​ប្រជាជន​ឆ្លាត​បំផុត​ក្នុង​ពិភពលោក ដោយ​ភាគច្រើន​មិន​ពាក់ព័ន្ធ​កម្រិត​IQ នោះទេ​។​

ជាក់ស្តែង អ្នកស្រាវជ្រាវក៏ធ្វើការប្រៀបធៀប ​លើ​ពិន្ទុ​តេស្ដ​ផ្នែក​អប់រំ​របស់​ប្រទេស​នីមួយៗ​ ឬក៏​សម្លឹងមើល​លើ​ពានរង្វាន់​ណូបែល​ដែល​ប្រទេស​ទាំងនោះ​ទទួលបាន​ផងដែរ​។ ជារួម អ្នកស្រាវជ្រាវ​អាច​ប្រើប្រាស់​មធ្យោបាយ​ទាំង​៣ ​ប្រភេទ​​ខាងលើ​ដើម្បី​ស្វែងរក​ប្រទេស​ដែលមាន​កម្រិត IQ មធ្យម និងខ្ពស់បំផុត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here