អាល្លឺម៉ង់ប្រជែងយកដំណែងប្រទេសមានសេដ្ឋកិច្ចធំលំដាប់ ទី៣លើពិភពលោកពីប្រទេសជប៉ុនវិញ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចូលទៅក្នុងវិបត្តិបន្ទាប់ពីបានធ្លាក់ចុះ ដោយមិននឹកស្មានដល់ម្តងទៀតនៅក្នុងត្រីមាសទី៤។

ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ ផលទុនជាតិសរុប(GDP)របស់ប្រទេ សជប៉ុន បានធ្លាក់ចុះ០,៤% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ បន្ទាប់ពីធ្លាក់ចុះ៣,៣% ក្នុងត្រីមាសទី៣ គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា។

ផ្អែកលើមូលដ្ឋានប្រចាំត្រីមាស សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ០,១% នៅក្នុងត្រីមាសទី៤ បើធៀបនឹងត្រីមាសទី៣ ខណៈសេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ០,៨% នៅក្នុងត្រីមាសទី៣ បើធៀបនឹងត្រីមាសទីពីរ។Germany overtakes Japan to become third-largest economyការប្រើប្រាស់ឯកជននៅប្រទេសមួយនេះ បានធ្លាក់ចុះ០,២ភាគរយ នៅក្នុងត្រីមាសទី៤ បើធៀបនឹងត្រីមាសទី៣ ដែលខុសផ្ទុយស្រឡះ ទៅនឹងការព្យាករណ៍ជាមធ្យម សម្រាប់កំណើន០,១ភាគរយ។

អតិផរណាស្នូល ដែលមិនរាប់បញ្ចូលតម្លៃអាហារ និងតម្លៃថាមពល ស្ថិតក្នុងកម្រិតលើសពីគោលដៅ២% របស់ធនាគារកណ្តាលជប៉ុន (BOJ) អស់រយៈពេល១៥ខែជាប់ៗគ្នា គិតមកទល់ពេលនេះ។ ប៉ុន្តែ ទោះជាយ៉ាងណាក្តី ធនាគារBOJ បានរក្សាទុកគោលនយោបាយអត្រាការប្រាក់អវិជ្ជមាន ក្នុងរង្វង់-០,១ភាគរយដដែលកាលពីខែមករាកន្លងទៅ។

ទិន្នន័យបន្តថា “ការកើនឡើងនៃអត្រាអតិផរណា បានកាត់បន្ថ យតម្រូវការក្នុងស្រុក និងការប្រើប្រាស់ឯកជន នៅក្នុងប្រទេសជប៉ុន”។ ជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់បានវ៉ាដាច់ជប៉ុន ដោយក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣របស់ពិភពលោក។

ផលទុនជាតិសរុបចារឹក (Nominal GDP) របស់ប្រទេសជប៉ុនក្នុងឆ្នាំ២០២៣ មានទំហំទឹកប្រាក់ចំនួន៥៩១,៤៨ទ្រីលានយ៉េន (ប្រហែល៤,២១ទ្រីលានដុល្លារអាមេរិក)។

ទីភ្នាក់ងារសារព័ត៌មានជាតិក្យូដូបានរាយការណ៍ថា តួលេខនេះបានបង្ហាញថា ប្រទេសជប៉ុនបានបាត់បង់ឋានៈ ជាមហាអំណាចសេដ្ឋកិច្ចទី៣របស់ពិភពលោក ទៅឱ្យប្រទេសអាល្លឺម៉ង់ ដែលមានទំហំផលទុនជាតិសរុបចារឹក (Nominal GDP) ប្រហែល៤,៤៦ទ្រីលានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here