ជោគវាសនាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់យក្ស Country Garden កំពុងមានពន្លឺឡើងវិញ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ជោគវាសនានៃក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិន  Country Garden ហាក់មានពន្លឺឡើងវិញ ក្រោយពីរដ្ឋាភិបាលចិនប្តេជ្ញាផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ។

យោងតាមសារពត៌មាន Reuters បានចុះផ្សាយថា រដ្ឋាភិបាលចិន គ្រោងផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុ មកកាន់ក្រុមហ៊ុនខ្នាតយក្សមួយនេះ សម្រាប់ស្ថាបនាគម្រោងអភិវឌ្ឍន៍ អចលនទ្រព្យជាង៣០គម្រោង ដែលបានចុះបញ្ជីជាមួយ​រដ្ឋាភិបាល។ទន្ទឹមគ្នានេះ ក្រុមហ៊ុនCountry Garden ក៏បានបង្ហាញការសាទរផងដែរ ដោយបញ្ជាក់ថា គម្រោង ដែលនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុទាំងនោះ សុទ្ធតែបានជាប់នៅក្នុងបញ្ជីស នៅក្នុងខេត្តធំៗដូចជា ខេត្តHenan ខេត្ត Hebei ខេត្តស៊ីឈ័ន ខេត្តសានទុង និងទីក្រុងឆុងឈីងជាដើម។

លើសពីនេះ ក្រុមហ៊ុន Country Garden ក៏បានអះអាងផងដែរថា ផែនការផ្តល់ជំនួយរបស់​រដ្ឋាភិបាល នឹងជួយដល់វិស័យអចលនទ្រព្យដែលកំពុងជាប់គាំង និងជួយពន្លឿនការសាងសង់លំនៅដ្ឋានសម្រាប់ប្រជាជន។

តួយ៉ាងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យអចលនទ្រព្យនៅប្រទេសចិន បានផុងចូលក្នុងវិបត្តិយ៉ាងជ្រៅ និងបានជះផលអាក្រក់លើកំណើនសេដ្ឋកិច្ចចិន ដែលជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការជាច្រើន ដើម្បីស្តារវិស័យនេះឡើងមកវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here