ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកស្រី Dilma Rousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មី (NDB) បានមានប្រសាសន៍ឱ្យដឹងថា ក្រុមប្រទេសជាសមាជិក BRICS នឹងវ៉ាដាច់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ដោយឆ្ពោះទៅគ្របគ្រងចំណែកGDP របស់ពិភពលោកចំនួន៤០% ក្នុងរយៈពេល៤ឆ្នាំខាងមុខ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាល ពិភពលោកនៅទីក្រុងឌូបៃ (World Government Summit) ប្រធានធនាគារNDB រូបនេះ បានគូសបញ្ជាក់ថា ស្របពេលដែលមានការបន្ថែមសមាជិកថ្មី ចំណែ ករបស់ក្រុមប្រទេសBRICS នៅក្នុងទំហំសេដ្ឋកិច្ចពិភពលោក នឹងកើនឡើងពី៣៥ភាគរយ នាពេលបច្ចុប្បន្នដល់៤០ភាគរយ នៅឆ្នាំ២០២៨ ខណៈដែលចំណែករបស់ក្រុមប្រទេស G7 នឹងធ្លាក់ចុះមកនៅត្រឹម២៧,៨ភាគរយ ។
លោកស្រី Rousseff បានកត់សម្គាល់ថា ចំណែករបស់ក្រុមប្រទេស BRICS នៅក្នុងទំហំពាណិជ្ជកម្មពិភពលោក បានកើនឡើងពី៣៧ភាគរយ ក្នុងឆ្នាំ២០១៦ ដល់៤១ភាគរយ ក្នុងឆ្នាំ២០២២ ខណៈចំណែករបស់ក្រុមប្រទេសG7 នៅក្នុងទំហំពាណិជ្ជកម្មពិភពលោក បានធ្លាក់ចុះពី៦២ភាគរយ មកនៅត្រឹម៥៨ភាគរយ។






