ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី កំពុងបង្ហាញសញ្ញាល្អប្រសើរឡើងវិញ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសារព័ត៌មាន CNA បានចុះផ្សាយថា ការលក់ផ្ទះឯកជនថ្មី នៅប្រទេសសិង្ហបុរី បានកើនឡើងជាង២ដង កាលពីខែមករា ឆ្នាំ២០២៤នេះ បើធៀបនឹងការលក់កាលពីខែធ្នូ ឆ្នាំមុន។

ការលក់ផ្ទះមានការកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលដែលទីផ្សារអចលនទ្រព្យ របស់ប្រទេសខ្លាសេដ្ឋកិច្ចមួយនេះ កំពុងចាប់ផ្តើមបង្ហាញសញ្ញាល្អប្រសើរឡើងវិញ។

យោងតាមទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានបង្ហា ញថា ដោយមិនរាប់បញ្ចូលទាំងខុនដូ អ្នកអភិវឌ្ឍន៍បានលក់ផ្ទះឯកជនដាច់សរុបចំនួន២៨១យូនីត កាលពីខែមករា។ Singapore most expensive Asia-Pacific city to own or rent private home,  says study - Leading Real Estate News in Cambodiaចំនួននៃការលក់ផ្ទះនៅក្នុងខែមករា បង្ហាញពីសញ្ញានៃការកើនឡើងចំនួន១០៨,១% បើធៀបនឹងផ្ទះចំនួន១៣៥យូនីត ដែលត្រូវបានលក់ចេញកាលពីខែធ្នូ ឆ្នាំមុន ខណៈដែលនៅពេលនោះ ការលក់បានដាំក្បាលចុះ ដល់កម្រិតទាបបំផុត មិនធ្លាប់មានក្នុងរយ:ពេល១៥ឆ្នាំចុងក្រោយ។

ទោះជាយ៉ាងនេះក្តី ការលក់ផ្ទះរបស់ប្រទេសបានធ្លាក់ចុះ បើគិតផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ។ តួយ៉ាង  ការលក់ផ្ទះឯកជនថ្មីនៅខែមករា ឆ្នាំ២០២៤ បានធ្លាក់ចុះ ២៨,៧% បើធៀបនឹងផ្ទះចំនួន៣៩៤យូនីត ដែលត្រូវបានលក់ កាលពីខែមករា ឆ្នាំ២០២៣។

លោក Lee Sze Teck នាយកផ្នែកស្រាវជ្រាវជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Huttons Asia  បានលើកឡើងថា“ទោះបីជាការលក់បានស្ទុះងើបឡើងវិញយ៉ាងណាក្តី ប៉ុន្តែចំនួនខាងលើនេះ នៅតែជាអត្រាទាបបំផុត គិតចាប់តាំងពីឆ្នាំ២០០៩មក ដែលការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពមិនច្បាស់លាស់ ក្នុងចំណោមអតិថិជន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here