ដោយ: គង់ លាងហួរ
រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានចំណាត់ថ្នាក់ទី៤ ក្នុងចំណោមក្រុមប្រទេសG20 ក្នុងសន្ទស្សន៍គុណភាពផ្លូវថ្នល់(RQI) ។នេះបើយោងតាមរបាយការណ៍ វេទិកាសេដ្ឋកិច្ចពិភពលោក។
យោងតាមទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា សន្ទស្សន៍គុណភាពផ្លូវថ្នល់ (RQI) នៅប្រទេសមួយនេះ បានកើនឡើងជាង១០ភាគរយ ដល់៥,៧ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុត ក្នុងចំណោមក្រុមប្រទេសសមភាគី G20 របស់ខ្លួន។
សន្ទស្សន៍ RQI ធ្វើការវាយតម្លៃទៅលើគុណភាព នៃបណ្តាញផ្លូវថ្នល់ ដោយហេតុនេះ វាអាចជួយធានាសុវត្ថិភាពរបស់អ្នកបើកបរ។ ការកើនឡើងនៃសន្ទស្សន៍RQI កើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់អារ៉ាប៊ីសាអូឌីត ដើម្បីបោះជំហានឈានមុខគេជាសកល ក្នុងការតភ្ជាប់បណ្តាញផ្លូវថ្នល់ លើកកំពស់គុណភាពផ្លូវថ្នល់ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។






