ការព្យាករណ៍​ថ្មី​៖​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​ ​៧ភាគរយ​នៅ​ឆ្នាំនេះ​

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា​ ​តាម​ការព្យាករណ៍​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​នៅក្នុង​ឆ្នាំ២០១៩​ ​នេះ​ ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​នឹងអាច​រក្សា​បាន​ក្នុងរង្វង់៧ភាគរយ​ ​ដែល​គាំទ្រ​ដោយ​កំណើន​រឹងមាំ​ ​នៃ​វិ​ស័យ​ធំៗ​ ​ដូចជា​វិស័យ​សំណង់​ ​កាត់ដេរ​ ​កសិកម្ម​ ​វិស័យ​ទេសចរ​ ​និង​ការ​លក់ដុំ​-​លក់រាយ​ជាដើម​។​

​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​លោកជំទាវ​ ​ងួន​ ​សុខា​ ​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី​ ​“​ដំណើរ​វិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​”​នា​ព្រឹក​ថ្ងៃទី២៨កុម្ភៈ​នេះ​ថា​ ​នៅក្នុង​អំឡុង​ពេល​ជាង២ទស្ស​វត្ស​ចុងក្រោយ​នេះ​ ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ​គឺ​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​ ​កំណើន​ក្នុងរង្វង់៧ភាគរយ​ ​ប្រកប​ដោយ​បរិ​យា​ប័ន្​ន​ ​និង​សមធម៌​ ​ក្នុង​នោះ​ថែមទាំង​សម្រេច​បាន​ជា​ប្រវត្តិ​សាស្រ្ត​ ​ដោយធ្វើ​ឲ្យ​កម្ពុជា​បាន​ឆ្លង​ពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប​ ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​នៅក្នុង​ឆ្នាំ២០១៥​ ​និង​ទាំង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ចាត់ទុក​កម្ពុជា​ ​“​ជា​ខ្លា​សេ​ដុ្ឋ​កិច្ច​ថ្មី​ក្នុង​អាស៊ី​”​នៅ​ឆ្នាំ២០១៦ផង​ដែរ​។​

​លោកជំទាវ​បន្ត​ថា​ ​“​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​រាជរដ្ឋាភិបាល​ទទួលស្គាល់​ថា​ ​វិស័យ​ធនាគារ​ ​និង​វិស័យ​ ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ ​មាន​តួនាទី​យ៉ាង​សំខាន់​ជាពិសេស​ក្នុង​ការបង្កើត​កំណើន​សេដ្ឋកិច្ច​”​។​លោក​បន្ត​ថា​ ​វិស័យ​នេះ​បាន​បំពេញ​តួនាទី​របស់​ ​ខ្លួន​កាន់តែ​ប្រសើរ​ថែមទៀត​ ​ប្រសិនបើ​វិស័យ​នោះ​អាច​ចាប់​យក​នូវ​កាលានុវត្តន៍​នៃ​បច្ចេកវិទ្យា​ទំនើប​”​។​ ​

​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប​ ​ដែល​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​ប៉ុន្តែ​វិស័យ​នេះ​នៅ​ជួប​ការ​លំបាក​ដោយសារ​ ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ឌីជីថល​ ​និង​ការយល់​ដឹង​ ​របស់​អតិថិជន​នៅ​មានកម្រិត​ ​ព្រមទាំង​ភាព​ ​ស្មុគស្មាញ​នៃ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​បែប​ទំនើប​ជាដើម​ ​ដែល​ជា​មូលហេតុ​ចម្បង​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​គិតគូរ​ឡើងវិញ​ ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប​ ​ដែល​ជា​បដិវត្តន៍​ឧស្សាហកម្ម​ទី៤.០នៅ​កម្ពុជា​ ​ឱ្យ​មានការ​រីក​ចំរើន​ ​តាមរយៈ​យុទ្ធ​សាស្រ្ត​ ​ចតុកោណ​ដំណាក់កាល​ទី៤​ ​និង​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ២០១៦​-​២០២៥​ ​និង​ឯកសារ​ទស្សនាទាន​ ​ស្តី​ពី​ ​សារពើពន្ធ​អេឡិចត្រូនិក​ ​ដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ​ហិរញ្ញវត្ថុ​បែប​ទំនើប​ក្នុង​ការពង្រីក​អា​ជី​កម្ម​ ​និង​លើកទឹកចិត្ត​ការបង្កើត​ថ្មី​ ​(​Startup​)​ ​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here