Hattha top Banner

ក្រុមហ៊ុនធំមួយរបស់ជប៉ុនគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី មួយនៅកម្ពុជា

0

        ដោយៈ ហ្វីអួណា

        ភ្នំពេញៈ ក្រុមហ៊ុន Minebea Cambodiaបានបង្ហាញពីផែនការក្នុងការវិនិយោគនៅកម្ពុជា ដើម្បីតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ។

ព័ត៌មាននេះ ត្រូវបានលើកឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងជំនួបរវាង លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានអនុញ្ញាតឱ្យលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន ក្រុមហ៊ុន Minebea Cambodia និងសហការី ចូលជួបពិភាក្សាការងារកាលពីថ្ងៃទី២១ កុម្ភៈ។

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សា លើការសំណើសុំពង្រីកគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននេះទទួលបានលទ្ធផលល្អ ក្នុងដំណើរការអាជីវកម្មរបស់ខ្លួន តាំងពីសម្រេចដាក់ទុនវិនិយោគដំបូង នៅកំឡុងខែមករា ឆ្នាំ២០១១ និងបានពង្រីកខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់។

ក្រុមហ៊ុនMinebea Cambodia បច្ចុប្បន្នកំពុងផ្ដល់ឱកាសការងា​រជូនប្រជាពលរដ្ឋចំនួន៦៩១១នាក់ ដោយក្រុមហ៊ុននេះវិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here