ដោយៈ គង់ សូរិយា
បន្ទាយមានជ័យៈ ក្នុងផែនការពង្រីកឧស្សាហកម្មផ្លូវអាកាស រដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ឋសាស្រ្តកែលំអរ និងសាងសង់អាកាសយានដ្ឋានចំនួន៧ ក្នុងនោះមានក្រុងប៉ោយប៉ែត នៃទឹកដីខេត្តបន្ទាយមានជ័យផងដែរ។
យោងតាមរបាយការណ៍របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានផ្សព្វផ្សាយកាលពីដើមសប្តាហ៍នេះ បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងកែលំអរ និងស្ថាបនាព្រលានយន្តហោះនៅខេត្តចំនួន៧ រួមមាន ព្រលានយន្តហោះខេត្តមណ្ឌលគិរី ព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង ព្រលានយន្តហោះខេត្តបាត់ដំបង ព្រលានយន្តហោះ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង ព្រលានយន្តហោះខេត្តស្ទឹងត្រែង និងព្រលានយន្តហោះខេត្ត និងព្រលានយន្តហោះកោះរ៉ុង ខេត្តព្រះសីហនុ។