ប្រធានសហព័ន្ឋទេសចរណ៍ឆ្នាំ២០២៤កំនើនទេសចរណ៍អាចកើនដល់កម្រិតមុនវិបត្តិកួវីដ១៩

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញបានព្យាករណ៍ថា ភ្ញៀវទេសចរណ៍អន្តរជាតិ ចូលមកទស្សនាកម្ពុជា អាចកើនដល់មុនវិបត្តិកូវីដ១៩វិញ នៅឆ្នាំ២០២៤នេះ។

ប្រធានសហព័ទ្ឋទេសចរណ៍ក​ម្ពុជា លោកឌិន សុមេធារិទ្ឋបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២១ កុម្ភៈកន្លងមកថា កាលពីឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន៥,៤លាននាក់ ហើយឆ្នាំនេះរំពឹង​ នឹងកើនដល់កម្រិតឆ្នាំ២០១៩ មុនវិបត្តិកូវីដ១៩មកដល់ ដែលកាលនោះកម្ពុជាទទួលបានភ្ញៀវទេស​ចរណ៍អន្តរជាតិប្រមាណ៦,៦លាននាក់។

លោកបានមានប្រសាសន៍ថា “អ្វីដែលជាការកត់សម្គាល់ កាលពីឆ្នាំ២០២៣ ភ្ញៀវធ្វើដំណើរតាមផ្លូវអាកាស មានត្រឹម១ភាគ៣ ខុសមុនវិបត្តិកូវីដ១៩ ដែលភ្ញៀវមកកម្ពុជា តាមផ្លូវអាកាសមានចំនួន២ភាគ៣”។ លោកបន្តថា “ភ្ញៀវទេសចរណ៍អន្តរជាតិភាគច្រើន មកទស្សនាកម្ពុជា​តាមព្រំដែនគោកកាលពីឆ្នាំមុន”។

លោកឌិន សុមេធារិទ្ឋបានបន្តថា យោងតាមរបាយការណ៍របស់​ក្រុមហ៊ុនអាកាសចរណ៍បានបង្ហាញថា ចំនួនអាកាសចរណ៍ហោះមក​កាន់រាជធានីភ្នំពេញ មានកម្រិតស្មើនឹងឆ្នាំ២០១៩ នៅឆ្នាំ២០២៤នេះ ប៉ុន្តែនៅខេត្តសៀមរាប ចំនួនជើងហោះហើរនៅមានកម្រិតនៅឡើយ។លោកបញ្ជាក់ថា “គិតចាប់តាំងពីខែតុលា រហូតដល់ខែកុម្ភៈនេះ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ បានកើនឡើងខ្ពស់ឡើងវិញ ជាសញ្ញា​នៃការផ្តល់ក្តីសង្ឃឹម និងស្របគ្នានឹងការរំពឹងទុករបស់ក្រសួងទេសច​រណ៍”។

ប្រមុខរាជរដ្ឋាភិបាលភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញគោលនយោបាយទស្សនា​ខេត្តសៀមរាបនៅឆ្នាំ២០២៤នេះ និងបានសហការជាមួយប្រទេសចិន ដោយជ្រើសរើសឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ ដែលកម្ពុជារំពឹងនឹងអាចទាក់ទាញ ភ្ញៀវទេសចរណ៍ចិនច្រើននៅឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here