Hattha top Banner

សិង្ហបុរីក្លាយជាគោលដៅបង្កើតទីស្នាក់ការកណ្តាលក្នុងតំបន់របស់ ក្រុមហ៊ុនធំៗមកពីជុំវិញពិភពលោក

0

ដោយ: គង់ លាងហួរ

សិង្ហបុរី: យោងតាមរបាយការណ៍របស់កាសែត Bloomberg បានរកឃើញថា ក្រុមហ៊ុនចម្រុះជាតិសាសន៍ កាន់តែច្រើនកំពុងជ្រើ សរើសសិង្ហបុរី ជំនួសឱ្យទីក្រុងហុងកុង ដើម្បីបង្កើតទីស្នាក់ការកណ្តាលក្នុងតំបន់របស់ពួកគេ។

យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយកាសែត Bloomberg Intelligence នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ បានរៀបរាប់យ៉ាងលម្អិត អំពីការលេចត្រដែតឡើងរបស់ប្រទេសសិង្ហបុរី ក្នុងការប្រកួតប្រជែង ដើម្បីក្លាយជាប្រទេសគោលដៅអាជីវកម្ម កំពូលប្រចាំតំបន់អាស៊ី។

របាយការណ៍គូសបញ្ជាក់ថា នៅក្នុងប្រទេសសិង្ហបុរី មានទីស្នាក់ការកណ្តាល ក្នុងតំបន់របស់ក្រុមហ៊ុនពហុជាតិ ចំនួន៤.២០០ក្រុមហ៊ុន ក្នុងឆ្នាំ២០២៣ ដោយបាននាំមុខទីក្រុងហុងកុង ដែលមានស្នាក់ការកណ្តាល ក្នុងតំបន់របស់ក្រុមហ៊ុនពហុជាតិ ចំនួន១.៣៣៦ក្រុមហ៊ុន។Chinese visitors drive Singapore tourist numbers to record high | Business  | China Dailyបណ្តាក្រុមហ៊ុនល្បីឈ្មោះធំៗ ដែលបង្កើតទីស្នាក់ការកណ្តាលក្នុងតំបន់ នៅប្រទេសសិង្ហបុរីរួមមាន ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Google ក្រុមហ៊ុនFedEx ក្រុមហ៊ុនRolls-Royce និងក្រុមហ៊ុន Mead Johnson ។

ចំណែក ក្រុមហ៊ុនធំៗផ្សេងទៀត ដូចជាហាងលក់សំលៀកបំពាក់អនឡាញ Shein និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មនៅប្រទេសសិង្ហបុរីផងដែរ។

ក្រៅ​ពី​ក្រុមហ៊ុន​ ដែល​បាន​បង្កើត​ទីស្នាក់ការ​កណ្តាល​ក្នុង​ប្រទេ​ស​សិង្ហបុរី គេក៏សង្កេតឃើញមាន ក្រុមហ៊ុន​មួយ​ចំនួន​ផ្សេងទៀត ក៏កំពុង​បង្កើត ឬ​ពង្រីក​ប្រតិបត្តិការ​ នៅ​ក្នុងប្រទេសនេះផងដែរ។

 ក្រុមហ៊ុនទាំងនោះ រួមមាន ក្រុមហ៊ុនបច្ចេកវិទ្យា Alibaba និងក្រុមហ៊ុន Huawei Technologies ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio ផងដែរ។

របាយការណ៍ខាងលើក៏បានកត់សម្គាល់ផងដែរថា បណ្តាក្រុមហ៊ុនចិនជាច្រើន កំពុងព្រួយបារម្ភអំពីហានិភ័យ ​នៃបញ្ហាភូមិសាស្ត្រនយោ​បា​យ និងខិតខំពង្រីកលទ្ធភាពរបស់ពួកគេ ដោយជ្រើសរើសប្រទេសសិង្ហបុរីជាគោលដៅអាជីវកម្មថ្មី។

របាយការណ៍បន្ថែមថា “ក្រុមហ៊ុនពហុជាតិនានាអាចដាក់ចំណាត់ថ្នាក់ឱ្យប្រទេសសិង្ហបុរី ខ្ពស់ជាងទីក្រុងហុងកុង ប្រសិនបើគិតពីលក្ខខណ្ឌស្ថិរភាពនយោបាយ និងសេរីភាព ស្របពេលមានការកើនឡើង នៃហានិភ័យភូមិសាស្ត្រនយោបាយនៅក្នុងតំបន់”។

លើសពីនេះ ប្រទេសសិង្ហបុរីបានកំណត់គោលដៅ លើកទឹកចិត្តសម្រាប់ក្រុមហ៊ុនបរទេសទាំងឡាយណា ដែលមានគោលបំណងក្នុងការបង្កើតមជ្ឈមណ្ឌលក្នុងតំបន់ ខណៈវិធីសាស្រ្តមួយនេះកំពុងទទួ​លបានផលជាក់ស្តែង៕ប្រភព៖CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here