Hattha top Banner

តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ជប៉ុនកាន់តែខិតជិតសម្រេច តាមផែនការ

0

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអិវឌ្ឍន៍កម្ពុជាបានទទួលជួប ពិភាក្សាការងារជាមួយលោក Yoishi Matsu ទីប្រឹក្សានាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រុមហ៊ុន Nippon Koei។

ក្នុងជំនួបជាមួយលោក Yoishi Matsu ទីប្រឹក្សានាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រុមហ៊ុន Nippon Koei ដោយក្នុងអង្គពិធីក៏មានការចូលរួមពីលោករដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តមជាថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាស្ដាប់មតិយោបល់របស់ទីប្រឹក្សា នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រុមហ៊ុនNippon Koei លើទស្សនទានគម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ក្រោមការសម្របសម្រួលពីស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីឱ្យគំនិតផ្តួចផ្តើមរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន ក្នុងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ អាចអនុវត្តទៅបានល្អប្រសើរ និងមានភាពគ្រប់ជ្រុងជ្រោយ។

ក្រុមហ៊ុន Nippon Koei គឺជាទីប្រឹក្សាផ្នែកវិស្វកម្មដ៏ទូលំទូលាយឈានមុខគេរបស់ប្រទេសជប៉ុន មានកេរ្តិ៍ឈ្មោះទូទាំងពិភពលោកសម្រាប់ការផ្តល់សេវាកម្មវិស្វកម្ម ប្រកបដោយគុណភាព។ ជាមួយនិងបទពិសោធន៍ជាង៧០ឆ្នាំ ដែលNippon Koei ទទួលបានទំនុកចិត្តលើការធ្វើផែនការ ការរចនា ការត្រួតពិនិត្យការសាងសង់ និងការគ្រប់គ្រងគម្រោង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រ​ទេសជាង១៦០នៅទូទាំងពិភពលោក ជាមួយបុគ្គលិកប្រមាណ៤៥០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here