ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំ រវាងតំណាងអង្គភាពគ្រប់គ្រងគម្រោង (PMU) ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងក្រុមការងារបរិស្ថាន នៃមូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកូរ៉េ។
លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសម្របសម្រួលគម្រោង បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំរវាងតំណាងអង្គភាពគ្រប់គ្រងគម្រោង (PMU) នៃគម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) និងក្រុមការងារបរិស្ថាន នៃមូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកូរ៉េ (The Economic Development Co-operation Fund – EDCF)កាលពីចុងខែកុម្ភៈ កន្លងមកនេះ។








