ដោយរ៉ាវី
ភ្នំពេញ៖ គិតត្រឹមរយៈពេល២ខែដើមឆ្នាំ២០១៩ នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរមានចំនួន ២៥,០៧៨,៩៩៣ ដុល្លារសហរដ្ឋអាមេរិកថយចុះប្រមាណ៨.៧៧ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី១ មិនានេះបានឲ្យដឹងថា ខណៈដែលចំនួនភ្ញៀវទេសចរ មានចំនួនត្រឹម ៥៤៤,៣០៩ នាក់ ថយចុះប្រមាណ៧.៧៧ ភាគរយ ។ នេះបើតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរកាលពីព្រឹកថ្ងៃទី០១ ខែមីនានេះ។