ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលគ្រោងចំណាយថវិកា ប្រមាណ៤៥០លានរៀល សម្រាប់រៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ជាមួយនឹងការរំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១លាននាក់។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកសូ ម៉ារ៉ាបានថ្លែងឲ្យ ដឹងកាលពីថ្ងៃទី២៨ កុម្ភៈថា ថវិកា យើងមានប្រហែលជា៤៥០លានរៀល តិចជាងការរៀបចំបុណ្យសមុទ្រ៣ដង។ ការណ៍ដែលរាជរដ្ឋាភិបាលអាចប្រើប្រាស់ថវិកានេះ សម្រាប់រៀបចំពិធីធំៗនេះបាន គឺដោយសារការឧបត្ថម្ភគាំទ្រពីវិស័យឯកជនខ្លះ ស្មារតីចូលរួមដើម្បីវិស័យទេសចរណ៍។
លោកបានបន្តទៀតថា នៅក្នុងព្រឹត្តិការណ៍ជាតិនេះនឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ត ដូចជាទី១ ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ តារាចម្រៀងជាតិនិងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។
ទី២ ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ប្រមាណជាង៥០០ស្ដង់ ព្រមទាំងសកម្មភាពកម្សាន្តនានា នៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។

ទី២ ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ប្រមាណជាង៥០០ស្ដង់ ព្រមទាំងសកម្មភាពកម្សាន្តនានា នៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។
លោកសូ ម៉ារ៉ា ពិធីបុណ្យទន្លេនៅខេត្តសៀមរាប ខាងមុខនេះនឹងអាចទាក់ទាញភ្ញៀវទេសចរ ប្រមាណ១លាននាក់ គិតចាប់ពីថ្ងៃទី១៥-១៧។
លោកបានជឿជាក់ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេនៅកម្ពុជា ស្របជាមួយនឹងយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប២០២៤ ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរ នូវភាពសម្បូរបែបនៃមហាអនុតំបន់មេគង្គ។
ក្រសួងទេសចរណ៍ រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេរដើម្បីសន្តិភាព និងការអភិវឌ្ឍ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

តាមផែនការ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក៏នឹងអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកជាផ្លូវការពិធីបុណ្យទន្លេរ លើកទី៨នេះ នាថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤៕