ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលទីក្រុងបាងកក (BMA) បានប្រកាសដាក់ចេញវិធានការជាបន្តបន្ទាប់ កាលពីពេលថ្មីៗនេះ ដើម្បីការពារភ្ញៀវទេសចរបរទេស ពីការដំឡើងថ្លៃហួសកម្រិត ពីសំណាក់អ្នកលក់ដូរនៅក្នុងស្រុក។
រដ្ឋបាលក្រុងបាងកក បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីស្ថានភាពចរាចរណ៍ និងបញ្ហារបស់ភ្ញៀវទេសចរបរទេស ដែលត្រូវបានបង្ខាំងដោយរ៉ឺម៉កកង់៣ និងអ្នករត់តាក់ស៊ី ដោយបង្ខិតបង្ខំពួកគេឱ្យទិញទំនិញ និងសេវាកម្មពីហាងរបស់អ្នកស្គាល់គ្នា។
ថ្លែងក្រោយកិច្ចប្រជុំ លោកស្រីWanthanee Wattana លេខា ធិការអចិន្ត្រៃយ៍របស់រដ្ឋបាលទីក្រុងបាងកក បានអះអាងថា យើងនឹងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត និងបំពាក់បណ្តាញកាមេរ៉ាសុវត្ថិភាព ដើម្បីតាមដានការបំពានច្បាប់ចរាចរណ៍ ការបិទចិញ្ចើមផ្លូវដោយអាជីវករ និងការបំពានការហាមចតលើដងផ្លូវធំៗ។






