តើចំនួនជើងហោះហើរនៅព្រលានយន្តហោះទាំងបីរបស់កម្ពុជាមានការកើនឡើងក្នុងកម្រិតណា?

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានបញ្ជាក់ថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចំនួនជើងហោះហើរ នៅតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា មានការកើនឡើងតិចតួច។

លោកបញ្ជាក់ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ចំនួនជើងហោះហើរ នៅអាកាសយានដ្ឋានទាំងបីរបស់កម្ពុជា មានអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន១៦៥ជើងក្នុងមួយថ្ងៃ មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានកើនឡើងដល់ចំនួន១៦៨ជើងក្នុងមួយថ្ងៃ ដូច្នេះមានកើនឡើងជាមធ្យមចំនួន៣ជើងក្នុងមួយថ្ងៃ។

លោកបន្តថា “ចំនួនហោះហើរនៅព្រលានយន្តហោះ សៀមរាបអង្គរ បានការធ្លាក់ចុះបន្តិច ដោយនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ មានការហោះហើរក្នុងមួយថ្ងៃជាមធ្យមចំនួន៤៦ជើង ប៉ុន្តែមកដល់ចុងខែកុម្ភៈ បានធ្លាក់ចុះមកត្រឹម៤៤ជើង ជាមធ្យមក្នុងមួយថ្ងៃ”។

ដោយឡែកសម្រាប់ព្រលាន យន្តហោះភ្នំពេញ មានការកើនឡើងបន្តិច។
លោកស៊ិន ចាន់សិរីវុត្ថាបានឱ្យដឹងទៀតថា អ្នកដំណើរតាមផ្លូវអាកាសច្រើនជាងគេ គឺទី១ ជនជាតិថៃ ទី២ ជនជាតិវៀតណាម ទី៣ ជនជាតិសិង្ហបុរី ទី៤ ជនជាតិម៉ាឡេស៊ី និងទី៥ ជនជាតិឡាវ។

បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលរូបនេះបានរំពឹងថា ចំនួនជើងហោះហើរនៅកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤នេះ អាចនឹងការកើនឡើងបន្តិចទៀត ដោយសារការតភ្ជាប់ជើងហោះហើររវាងអេមីរ៉ាតអារ៉ាប់រួម និងកម្ពុជា និងឥណ្ឌាជាមួយកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here