អ្នកអភិវឌ្ឍន៍អន្តរជាតិៈ អ្នកមានលុយច្រើនគួរតែទិញអចលនទ្រព្យដើម្បីផលចំណេញពេលអនាគត

0

ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍អន្តរជាតិដ៏ធំមួយរូប នៅទីក្រុងភ្នំពេញបានបង្ហើបថា បើអ្នកមិនទិញអចលនទ្រព្យនៅឆ្នាំ២០២៤នេះ ពួកគេនឹងយឺតពេលសម្រាប់ទីផ្សារកម្ពុជា។
លោកបណ្ឌិត Ben Li អគ្គនាយកក្រុមហ៊ុនUrban Hub ដែលកំពុងអភភិវឌ្ឍន៍The Factory Phnom Penh & Urban Villageបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី៤ មិនាថា ស្ថានភាពសេដ្ឋកិច្ចល្អប្រសើររបស់កម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់ ការកើនឡើងនូវអ្នកវិនិយោគអន្តរជាតិ ពិសេសសម្តេចធិបតីហ៊ុន ម៉ាណែត តែងតែចេញក្រៅប្រទេស ដើម្បីទាក់ទាញអ្នកធុរកិច្ចមកវិនិយោគមកកាន់កម្ពុជា នឹងធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជា នឹងមានការរីកចម្រើន។Dr. Ben L. - Urban Village Phnom Penh | LinkedInលោកបន្តថា “ប្រសិនជាអ្នកមិនទិញអចលនទ្រព្យ នៅត្រីមាសទី២ ទី៣ និងទី៤ អ្នកនឹងយឺតពេល ក្នុងការចាប់យកឱកាសចំណេញ”។លោកបន្តថា “អ្នកវិនិយោគអន្តរជាតិជាច្រើន បាននិងកំពុងចូលមកកម្ពុជា ដោយសារសេដ្ឋកិច្ចកម្ពុជាមានភាពប្រសើរ ធៀបនឹងប្រទេសក្នុងតំបន់”។

លោកបណ្ឌិតBen Liបានបន្តថា កម្ពុជាមិនពឹងផ្អែកលើការវិនិ យោគពីប្រទេសចិននោះទេ តែពឹងផ្អែកលើអ្នកធុរកិច្ចមកពីជាតិសាសន៍ចម្រុះ ហើយឆ្នាំនេះកម្ពុជាបានទាក់ទាញ អ្នកវិនិយោគមកពី មជ្ឈឹមបូព៌ា ឥណ្ឌា និងមកពីប្រទេសដទៃទៀត។

លោកបន្តថា អ្នកវិនិយោគមកពីមជ្ឈឹមពូព៌ា កំពុងស្វែករកទីតាំងវិនិយោគថ្មី ហើយទីតាំងដែលពួកគេផ្តោតគឺនៅតំបន់អាស៊ី ហើយកម្ពុជា ជាទីតាំងមួយដែលផ្តល់ភាពងាយស្រួល សម្រាប់វិនិយោគិនដោយសារពួកគេអាចយកលុយចំណេញ ត្រលប់ទៅវិញបានងាយស្រួល ដោយមិនជាប់ពន្ឋ ខណៈសឹង្ហបុរីមានគោលនយោបាយថ្មី ដែលផលចំណេញនឹងធ្លាក់ទៅរដ្ឋរហូតដល់៣០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here