Hattha top Banner

ម៉ារ៉ុកចង់ចុះ MOU ចងសម្ព័ន្ឋមេត្រីភាពរវាងក្រុង Dakhla និងក្រុងព្រះសីហនុ

0

        ដោយៈ​គង់ សូរិយា

ព្រះសីហនុៈ លោក EI Mostafa TRIFAIAធារៈធារីស្ថានទូតម៉ារ៉ុកប្រចាំកម្ពុជាបានបង្ហាញបំណងចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ចងសម្ព័ន្ឋមេត្រីភាពរវាងទីក្រុងDakhla និងក្រុងព្រះសីហនុ។

លោកEl Mostafa THIFAIIAបានមានប្រសាសន៍បែបនេះក្នុងជំនួបជាមួយ លោកគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី៤ មិនាកន្លងមកនេះ។

លោកបន្តថា “ប្រទេសយើងទាំងពីរ មានទំនាក់ទំនងការទូតជិត៣០ឆ្នាំមកហើយ លោកចង់ឃើញមានការចុះMOU សម្ព័ន្ធមេត្រីភាពរវាងក្រុង Dakhla  នៃប្រទេសម៉ារ៉ុក ជាមួយនឹងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជានៅពេលខាងមុខ”។

ជាមួយនឹងការមើលឃើញការរីកចម្រើន ខេត្តព្រះសីហនុ លោកបានបង្ហាញទំនុកចិត្តលើការដឹកនាំរបស់អភិបាលខេត្ត ទោះបីជួបវិបត្តិកូវីដ-១៩ មានការប៉ះពាល់ដល់សេដ្ឋកិច្ចសកល តែខេត្តព្រះសីហនុ នៅតែបន្តសកម្មភាពអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងអបអរការបោះឆ្នោតនៅកម្ពុជា ទទួលបានជោគជ័យ ពិសេសការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ នាពេលកន្លងមកនេះ។

លោកបន្តថា ខេត្តព្រះសីហនុ និងប្រទេសម៉ារ៉ុក មានលក្ខណភូមិសាស្ត្រស្រដៀងគ្នា និងវាយតម្លៃខេត្តព្រះសីហនុ ជាខេត្តដែលមានឆ្នេរសមុទ្រស្រស់ស្អាត និងការអភិវឌ្ឍរីកចម្រើនលឿន។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ព្រមទាំងបានជំរាបជូន ពីសក្តានុពលភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានឆ្នេរខ្សាច់១៧៥គីឡូម៉ែត្រ កោះចំនួន៣២។

លោកបន្តថា រាជរដ្ឋាភិបាល បានសហការជាមួយរដ្ឋាភិបាលជប៉ុន អង្គការ (JICA) ពង្រីកវិសាលភាពកំពង់ផែដែលមានជម្រៅទឹក៩,៥០ ទៅ១៣,៥០ម៉ែត្រ ជំហានទី១ ទី២ និងបញ្ចប់នៅឆ្នាំ២០២៦ និងបន្តជំហានទី៣ និងទី៤ មានជម្រៅទឹតរហូត ១៦,៥០ម៉ែត្រ បញ្ចប់នៅឆ្នាំ២០២៩ ព្រោះការដឹកជញ្ជូនតាមផ្លូវសមុទ្រ វាមានសារសំខាន់និងចាំបាច់។

ខេត្តព្រះសីហនុ មានអាកាសយាន្តដ្ឋានអន្តរជាតិ ដែលអភិវឌ្ឍដោយក្រុមហ៊ុនបារាំង កំពុងធ្វើការពង្រីកជាបន្តបន្ទាប់។ ខេត្តផ្លូវល្បឿ​ន​លឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខត្តព្រះសីហនុ វិនិយោគដោយក្រុមហ៊ុនចិន នៅចុងសប្តាហ៍ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើន គួបផ្សំនឹងខេត្តមានឆ្នេរខ្សាច់សរស្អាត និងកោះជាច្រើនទាក់ទាញភ្ញៀវបរទេស និងភ្ញៀវជាតិ ពិសេសនៅលើកោះ ភ្ញៀវបរទេសជនជាតិអឺរ៉ុប មានចំនួនច្រើនសឹងក្លាយជាភូមិអឺរ៉ុបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here