Hattha top Banner

មន្រ្តីជាន់ខ្ពស់កម្ពុជា និងសភាពាណិជ្ជកម្មពិភាក្សាលើតំបន់សេដ្ឋកិច្ចពិសេសបំពេញឲ្យគ្នារវាងកម្ពុជា ថៃ

0

        ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានបើកកិច្ចពិភាក្សា ក្នុងការរៀបចំកិច្ចប្រជុំជាមួយនឹងប្រទេសថៃឡង់ស្តីពី “តំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នា” (Complementary SEZ) រវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អ្នកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃកម្ពុជា។
កិច្ចប្រជុំពិភាក្សានេះ ក៏មានការចូលរួមផងដែរ ពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសមាគមឧកញ៉ាកម្ពុជា តំណាងពីតំបន់សេដ្ឋកិច្ចពិសេស រួមមាន រ៉ូយ៉ាល់គ្រុប ភ្នំពេញ SEZ, កោះកុង SEZ នឹងតំណាងតំបន់សេដ្ឋកិច្ចពិសេស និងតំណាង មកពីតំបន់សេដ្ឋកិច្ចពិសេសជាច្រើនរូបផ្សេងទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបង្កើតក្រុមការងារ តំណាងប្រទេសកម្ពុជា ដើម្បីជួបចរចាជាមួយនឹងប្រទេសថៃឡង់ស្តីពី ”តំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នា (Complementary SEZ) រវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់”។
កិច្ចពិភាក្សានេះ បានពិភាក្សាអំពីការចាត់តាំងសមាសភាពក្រុមការងារ និងទទួលបានធាតុចូលជាច្រើនដែលពាក់ព័ន្ធដូចជា ទី១ កិច្ចសម្រួលពាណិជ្ជកម្ម ទី២ កំណត់នឹងបានសិក្សាពីចំណុចខ្សោយ និងខ្លាំង ចំពោះការទទួលខុសត្រូវលើសកម្មភាព ធុរកិច្ចនិងវិនិយោគ (កម្ពុជា-ថៃ) លើវិស័យនេះ តាមតំបន់ដែលនឹងកំណត់ ផ្តល់ការលើកទឹកចិត្តជាកញ្ចប់ នឹងមានភាពងាយស្រួសរហ័ស។
ទី៣ ពិភាក្សាលើវិស័យឧស្សាហកម្មបច្ចេកវិទ្យា ទី៤ ពិនិត្យពិភាក្សាការផ្គត់ផ្គង់ចរន្តអគ្គិសនី ទឹក នឹងការផ្តល់ការងារធ្វើដល់ប្រជាជន នៅតំបន់អធិភាពទាំងនោះ និងទី៥ ចែករំលែកព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងSEZកម្ពុជាផងដែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here