ក្រសួងសាធារណៈការដាក់ចេញវិធានការក្តៅឃាត់យានយន្តដែលល្មើសលើការដឹកជញ្ជូនលើសទម្ងន់

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានរថយន្ដដឹកលើសទម្ងន់ កម្រិតកំណត់ចំនួន២ គ្រឿងត្រូវបានពិន័យ និងឃាត់ទុក១ឆ្នាំ ស្រុកបាណន់  ខេត្តបាត់ដំបង។

ក្រោមការចង្អុលបង្ហាញពី លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន លោកសេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ លោកម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធចុះត្រួតពិនិត្យ ទម្ងន់យានយន្តនៅក្នុងភូមិសាស្រ្ត ស្រុកបាណន់  ខេត្តបាត់ដំបង និងស្រុកវាលវែង ខេត្តពោធិ៍សាត់ សរុ​ប​បានចំនួន៥គ្រឿង ក្នុងនោះដោយមានរថយន្ត៣ គ្រឿងលើសទម្ងន់កម្រិតកំណត់។

ក្នុងចំណោមរថយន្តទាំង៣គ្រឿង មានរថយន្ត២គ្រឿង ត្រូវពិន័យ និងឃាត់ទុក១ឆ្នាំ ដែលឃាត់បាននៅស្រុកបាណន់ ខេត្តបាត់ដំបង និងរថយន្ត១គ្រឿងទៀត ត្រូវបានពិន័យ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ រថយន្តល្មើសទាំង២គ្រឿងខាងលើ បានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ទន្ទឹមនឹងនេះ ក្រសួងសូមស្នើដោយទទូច ឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ នៅពេលមាន ការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ។

ក្រសួងបានរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here