ទីបំផុតផែនទីផ្លូវល្បឿនលឿនភ្នំពេញ បាវិតត្រូវបានបង្ហាញ ស្របពេលសក្តានុពលទីក្រុងនេះកំពុងកំរើកឡើងវិញ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុងបាវិតនឹងរះ​ឡើងជាថ្មី លើវិស័យអចលនទ្រព្យ និងសំណង់ ខណៈផ្លូវល្បឿនលឿនភ្នំពេញ បាវិតបញ្ចប់នាពេលខាងមុខ។

ជាមួយគ្នានេះ ផែនទីផ្លូវល្បឿនលឿនខ្សែទី២របស់កម្ពុជា តភ្ជាប់ពី ភ្នំពេញ-ក្រុងបាវិតតម្លៃ១.៦៣៨ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន៥០ឆ្នាំ និងស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុប ប្រមាណ២៣២,៥៨លានដុល្លារអាមេរិក។

គម្រោងទាំងពីរនេះ នឹងអនុវត្តការសាងសង់ ដោយក្រុមហ៊ុនសា​ជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។

ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ជាផ្លូវហាយវេអាស៊ាន ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ កាត់រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងបាវិត មុនបន្តតភ្ជាប់ ជាមួយផ្លូវល្បឿនលឿនប្រទេសវៀតណាម។

ការអភិវឌ្ឍផ្លូវនេះ ស្ថិតនៅក្នុងផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៍ត្បូង ត្បូងរបស់អាស៊ាន ដើម្បីសមាហរណកម្មសេដ្ឋកិច្ច សង្គម វប្បធ៌មរបស់អាស៊ាន។

លោកឧកញ៉ាឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍នាពេលកន្លងមកថា ទីផ្សារអចលនទ្រព្យក្រុងបាវិត នឹងមានការរីកចម្រើននាពេលអនាគតកាន់តែខ្លាំង ដោយសារក្រុងបាវិតស្ថិត នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម របស់រាជរដ្ឋាភិបាលឆ្នាំ២០១៥ ២០២៥ដើម្បីប្រែក្លាយទីក្រុងនេះ ជាHub of Industrial Zone។

ក្រុងបាវិតនឹងកាន់តែទាក់ទាញ ដោយសារកត្តាភូមិសាស្រ្ត ស្ថិតនៅចំណុចកណ្តាលទីក្រុងធំពីរ គឺរាជធានីភ្នំពេញ និងក្រុងហូ ជីម៉ិញប្រទេសវៀតណាម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here