ដោយ: គង់ លាងហួរ
ភ្នំពេញៈ តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងរាជធានីភ្នំពេញ មានកម្រិតខ្ពស់ជាង ប្រាក់ចំណូលរបស់ប្រជាជនទូទៅចំនួន២៩ដង នៅដើមឆ្នាំ២០២៤នេះ ថយចុះ១,៥ដង បើធៀបកាលពីពាក់កណ្តាលឆ្នាំមុន។ នេះបើយោងតាមគេហទំព័រស្ថិតិ Numbeo ដែលមានមូលដ្ឋាននៅប្រទេសស៊ែប៊ី។
ចំណែកឯ តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម មានកម្រិតខ្ពស់ជាងប្រាក់ចំណូលរបស់ប្រជាជនទូទៅចំនួន៣៦,៣ដង នៅដើមឆ្នាំ២០២៤នេះកើនឡើង បើធៀបនឹង៣៥,៤ដងកាលពីពាក់កណ្តាលឆ្នាំមុន។
តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងហាណូយ មានកម្រិតខ្ពស់ជាង ប្រាក់ចំណូលរបស់ប្រជាជនទូទៅ ចំនួន១៩,៦ដង នៅដើមឆ្នាំ២០២៤នេះកើនឡើង បើធៀបនឹង១៨,៤ដងកាលពីពាក់កណ្តាលឆ្នាំមុន។
ជាមួយគ្នានេះ តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងបាងកក ប្រទេសថៃ មានកម្រិតខ្ពស់ជាងប្រាក់ចំណូល របស់ប្រជាជនទូទៅចំនួន៣០,៥ដង នៅដើមឆ្នាំ២០២៤នេះ ថយចុះបើធៀបនឹង៣១,៣ដងកាលពីពាក់កណ្តាលឆ្នាំមុន។
តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី មានកម្រិតខ្ពស់ជាងប្រាក់ចំណូល របស់ប្រជាជនទូទៅចំនួន១៩,១ដង នៅដើមឆ្នាំ២០២៤នេះ ថយចុះបើធៀបនឹង២២,៥ដងកាលពីពាក់កណ្តាលឆ្នាំមុន។
តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មានកម្រិតខ្ពស់ជាងប្រាក់ចំណូល របស់ប្រជាជនទូទៅចំនួន៣៣,៨ដង នៅដើមឆ្នាំ២០២៤នេះ ថយចុះបើធៀបនឹង៤០,៨ដងកាលពីពាក់កណ្តាលឆ្នាំមុន។
ចំណែក តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានកម្រិតខ្ពស់ជាងប្រាក់ចំណូលរបស់ប្រជាជនទូទៅចំនួន៧,៣ដងប៉ុណ្ណោះ នៅដើមឆ្នាំ២០២៤នេះ ថយចុះបើធៀបនឹង៨,២ដងកាលពីពាក់កណ្តាលឆ្នាំមុន៕