ដោយៈ គង់ សូរិយា
កំពត/កែបៈ សាស្រ្តាចារ្យទួស សាភឿនជាអ្នកអភិវឌ្ឍន៍គំរោងជាច្រើននៅកម្ពុជាបានបង្ហើបឲ្យដឹងថា ទីផ្សារអចនទ្រព្យនឹងងើបឡើងវិញបាន ១៥ ទៅ ៣០ ភាគរយនាពេលខាងមុខ។
លោកសាស្រ្តាចារ្យបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម ចែករំលែកជាទស្សនទាន និងការវិភាគលើទីផ្សារអចលនទ្រព្យនៅថ្ងៃទី១៣ មិនាថា ចាប់ពីដើមឆ្នាំក្រោយទៅ វិស័យអចនទ្រព្យ នឹងងើបឡើងវិញបានប្រមាណពី ៣០% – ៥០% ( ប្រៀបនិងបច្ចុប្បន្ន)។
លោកបន្តថា “ប៉ុន្តែបើគិតពីឆ្នាំ២០២៦ខាងមុខទៅ វិស័យអចនទ្រព្យនឹងងើបឡើងវិញសឹងដូចឆ្នាំ២០១៩”។លោកបន្តថា “វិស័យអចលនទ្រព្យ នៅខេត្តកំពត និងខេត្តកែបនឹងមានការរីកចម្រើនលឿនជាងគេ”។







