ដោយៈ គង់ សូរិយា
ភ្នំពេញៈ ពិព័ណ៌គ្រឿងអលង្ការ និងត្បូងមានតម្លៃអន្តរជាតិដ៏ធំ មិនធ្លាប់មាន បាននិងកំពុងត្រៀមចាប់ផ្តើម ជាមួយព្រឹត្តិការណ៍ជាច្រើន និងមានការចូលរួមពីបណ្តារដ្ឋមន្រ្តី មកពីក្រសួងជាច្រើន នឹងចូលរួមញាំងឲ្យព្រឹត្តិការណ៍នេះកាន់តែអធិកអធម។
សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា មានកិត្តិយសសូមជំរាបជូនដំណឹង ដល់សាធារណៈជនទូរទៅអោយបានជ្រាបថា ដោយមានការគាំទ្រពី ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធជាច្រើនទៀត សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងរៀបចំពិព័រណ៍ គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ សូមចុចតំណភ្ជាប់នេះ www.CIGJF.org ដើម្បីទទួលបានព័ត៌មានបន្ថែម។
នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងមានកម្មវិធីដ៏សំខាន់ៗ ដូចជា៖ ការតាំងបង្ហាញគ្រឿងអលង្ការប្រណិតៗ នាឡិកាដៃ ម៉ាស៊ីនកែច្នៃគ្រឿងអលង្ការ ត្បូង ពេជ្រជាច្រើនប្រភេតមកពីក្រុមហ៊ុនជាតិ និងអន្តរជាតិ ដោយមានការបញ្ចុះតម្លៃរហូតដល់៥០% ការដើរបង្ហាញម៉ូតគ្រឿងអលង្ការ កម្មវិធីប្រកួតនារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ ពិធីដេញថ្លៃធ្វើម្កុដនារីឯកតម្លៃ២០ម៉ឺនដុល្លារ កម្មវិធីចាប់រង្វាន់យកចិញ្ចៀនពេជ្រ តម្លៃចាប់ពី១០០០ដុល្លារ ដែលបានឧបត្ថម្ភដោយក្រុមហ៊ុន Signare Jewellery (Hong Kong) រហូតដល់ចិញ្ចៀនពេជ្រតម្លៃ៥០០០ដុល្លារ ដែលបានឧត្ថម្ភដោយក្រុមហ៊ុន Star Asia (Thailand)។







