តំបន់អាស៊ីនឹងនាំមុខគេក្នុងការសម្រេចបានកំណើនសេដ្ឋីច្រើន ជាងគេបំផុត ក្នុងរយៈពេល៥ឆ្នាំខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានព្យាករថា ចំនួនសេដ្ឋី ឬអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ (UHNWIs) នឹងកើនឡើង២៨,១ភាគរយ នៅទូទាំងពិភពលោក ក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយតំបន់អាស៊ីនឹងនាំមុខគេ។

កាលពីឆ្នាំ២០២៣កន្លងទៅ ចំនួនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ (UHNWIs) នៅទូទាំងពិភពលោក  បានកើនឡើង៤,២ភាគរយដល់៦២៩.៦១៩ បើធៀបនឹងចំនួន៦០១.៣០០នាក់ ក្នុងឆ្នាំ២០២២។

អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬជាភាសាអង់គ្លេសហៅថា Ultra high-net-worth individual(UHNWIs) សំដៅទៅលើបុគ្គលទាំងឡាយណា ដែលមានទ្រព្យសម្បត្តិ ចាប់ពី៣០លានដុល្លារអាមេរិកឡើងទៅ។

ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងនឹងលើកយកតែបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីកចំនួន៥ប៉ុណ្ណោះ មកនិយាយរៀបរាប់។

តួយ៉ាងបណ្តាប្រទេសទាំង៥ ដែលនឹងសម្រេចបានកំណើនខ្ពស់ជាងគេបំផុត នៃចំនួនអ្នកមានទ្រព្យស្តុកសម្ភ  ក្នុងរយៈពេល៥ឆ្នាំខាងមុខ រួមមាន ដូចជា ប្រទេសឥណ្ឌា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម។

ក្នុងរយៈពេល៥ឆ្នាំខាងមុខ ចំនួនអ្នកមានទ្រព្យស្តុកស្តម្ភនៅប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងកើនឡើង៥០% រីឯចំនួនអ្នកមានទ្រព្យស្តុកស្តម្ភនៅប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើង៤៧%។

ចំណែក ចំនួនអ្នកមានទ្រព្យស្តុកស្តម្ភ នៅប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងកើនឡើង៣៤,៦% តាមពីក្រោយដោយចំនួនអ្នកមានទ្រព្យស្តុកស្តម្ភនៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងកើនឡើង៣៤,១​ភាគរយ។ បន្ទាប់មកគឺប្រទេសវៀតណាម ដែលនឹងកើនឡើង៣០% ក្នុងរយៈពេល៥ឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here