ផ្លូវជាតិលេខ៦នឹងពង្រីកជា៤គន្លង ពីព្រលានយន្តហោះថ្មីមកកាន់ក្រុងសៀមរាប

0

        ដោយៈ គង់ សូរិយា

        សៀមរាបៈ ដើម្បីសម្រួលដល់លំហូរចរាចរណ៍ ក្រសួងសាធារ​ណៈការ និងដឹកជញ្ជូនបាននិងកំពុងសម្រេចពង្រីកផ្លូ​វជាតិលេខ៦ ពីច្រកចូលព្រលានយន្តហោះសៀមរាបថ្មី មកកាន់ក្រុងសៀមរាប។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកខាន់ ម៉ាណេរ កាលពីសប្តាហ៍មុន បានចូលរួមធ្វើបទបង្ហាញក្នុងនាមក្រសួ​ងសាធារណការ និងដឹកជញ្ជូន ស្តីពីគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៦ ជាបួនគន្លង។

ការពង្រីកនេះធ្វើឡើងនៅចំណុច ចាប់ពីផ្លូវច្រកចូលព្រលានយន្តហោះថ្មី មកក្រុងសៀមរាប ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ និងប្រជុំពេញអង្គលើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក(ICC-Angkor/Sambor Prei Kuk)៕

LEAVE A REPLY

Please enter your comment!
Please enter your name here