ក្រុមហ៊ុនអាមេរិកគ្រោងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្តល់អាទិភាពខ្ពស់ចំពោះការវិនិយោគនៅក្នុងប្រទេសថៃ

0

ដោយ: គង់ លាងហួរ

បាងកក: រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានអះអាងថា ប្រទេសថៃគឺជាអាទិភាពចម្បងមួយសម្រាប់ក្រុមហ៊ុន ពហុជាតិរបស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។

លោកស្រីបានមានប្រសាសន៍បន្តថា ក្រុមហ៊ុនអាមេរិកបានត្រៀមខ្លួនជាស្រេច ដើម្បីចាក់បញ្ចូលទឹកប្រាក់វិនិយោគ បន្ថែមទៀតចូលទៅក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន The Nation។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ក្នុងទីក្រុងបាងកក លោកស្រី Raimondo បានលើកឡើងថា ក្រុមហ៊ុនអាមេរិកមានការចាប់អារម្មណ៍ជាពិសេសចំពោះវិស័យសំខាន់ៗ ដូចជាយានជំនិះអគ្គិសនី គ្រឿងអេឡិចត្រូនិក និងវិស័យឌីជីថល ។លោកស្រី Raimondo បានបញ្ជាក់ថា “ស្របពេលដែលក្រុមហ៊ុនពហុជាតិសាសន៍ របស់សហរដ្ឋអាមេរិក កំពុងខិតខំធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ប្រទេសថៃបានក្លាយជាអាទិភាព នៃគោលដៅវិនិយោគថ្មីរបស់ពួកគេ”។

លោកស្រីក៏បានគូសរំលេចផងដែរ អំពីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលកំពុងមានការវិវឌ្ឍន៍ដ៏អស្ចារ្យ ដោយសម្រេចបានកិច្ចព្រមព្រៀងស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ ការកាត់បន្ថយកាបូន ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចល្អ។ លោកស្រី Raimondo បានបញ្ជាក់បន្ថែមថា “ប្រទេសថៃ និងបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀត  នឹងទទួលបានផលប្រយោ ជន៍ពីក្របខ័ណ្ឌនេះ ហើយប្រទេសថៃនឹងត្រូវបានផ្តល់អាទិភាព សម្រា ប់ការវិនិយោគផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here