គណៈកម្មការអន្តរក្រសួងសិក្សាលទ្ឋភាពអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តបាត់ដំបង

0

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួង និងក្រុមការងារបច្ចេកទេស សិក្សាអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់៤C។

កិច្ចប្រជុំកាលពីថ្ងៃទី១៨ មិនាកន្លងមកនេះ បានដឹកនាំដោយលោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយគណៈកម្មការអន្តរក្រសួង និងក្រុមការងារបច្ចេកទេសសិក្សាអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់៤Cផងដែរ។

កិច្ចប្រជុំពិភាក្សានេះ គឺក្នុងគោលបំណងពិនិត្យ ទៅលើការត្រៀមផ្សព្វផ្សាយ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពី ការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដីដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង និងស្រុកសង្កែ សម្រាប់អភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់៤C និងរៀបចំចុះបង្គោលកំណត់ព្រំខណ្ឌបរិវេណដី អាកាសយានដ្ឋានបាត់ដំបង ដែលមានស្រាប់ និងបរិវេណដី តម្រូវការក្នុងការពង្រីកបន្ថែម ក៏ដូចជាពិភាក្សាអំពីដំណោះស្រាយជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផល ក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបង៕

LEAVE A REPLY

Please enter your comment!
Please enter your name here