ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុន Thai Drinks ដែលជាអ្នកធ្វើទីផ្សារ និងជាអ្នកគ្រប់គ្រងម៉ាកយីហោរបស់ភេសជ្ជៈ est Cola បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រីកទុនវិនិយោគនៅតំបន់អាស៊ី ដោយផ្តោតលើប្រជាជនកើត ក្នុងសម័យបច្ចេកវិទ្យាទំនើប ឬហៅថា Gen Z។
លោកស្រី Suporn Denpaisarn ប្រធានផ្នែកភេសជ្ជៈគ្មានជាតិអាល់កុលនៅក្រុមហ៊ុន Thai Drinks បានលើកឡើងថា “ក្រុមហ៊ុនរំពឹងថា ទីផ្សារភេសជ្ជៈថៃប្រភេទSoft Drink នឹងកើនឡើង២៥% ក្នុងរដូវក្ដៅ ដោយសារអាកាសធាតុក្តៅ និងការធ្វើយុទ្ធនាការទីផ្សារដ៏ខ្លាំង”។
លោកស្រីបានបន្តថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិអាស៊ីជំនាន់ថ្មី បានលេចត្រដែតឡើង នៅលើឆាកពិភពលោក ដោយទទួលបានការទទួលស្គាល់ និងប្រជាប្រិយភាព ហើយក្នុងពេលជាមួយគ្នានេះ ពួកគេក៏បានកសាងអំណាចទន់ នៅក្នុងវិស័យកម្សាន្ត តន្ត្រី កីឡា ម៉ូដ និងអាហាផងដែរ។






