រដ្ឋាភិបាលអង់គ្លេសគ្រោងផលិតយន្តហោះតាក់ស៊ីក្នុងរយៈពេល២ឆ្នាំខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលនៃប្រទេសអង់គ្លេស គ្រោងនឹងផលិតតាក់ស៊ីហោះលើអាកាសឱ្យបានជោគជ័យ និងបើកដាក់ឱ្យដំណើរការហោះហើរទៅលើអកាសនៅឆ្នាំ២០២៦ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន BBC។

ផែនការសកម្មភាព “The Future of Flight”ដែលត្រូវបានអភិវឌ្ឍឡើង ដោយឧស្សាហកម្មអវកាស ក៏បានគូសបញ្ជាក់ផងដែរថា យន្តហោះគ្មានមនុស្សបើក និងយានជំនិះហោះហើរលើអាកាសផ្សេងទៀតនឹងកាន់តែមានស្វ័យភាពជាងមុន។

ប៉ុន្តែក្រុមអ្នកជំនាញបានអះអាងថា ឧបសគ្គនានា ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងការព្រមទទួលយក និងការយល់ឃើញជាសាធារណៈ ចាំបាច់ត្រូវតែយកឈ្នះ និងលុបបំបាត់ឱ្យបានជាមុនសិន។តាក់ស៊ីហោះលើអាកាសមានម៉ូដែលផ្សេងៗគ្នា ប៉ុន្តែតាក់ស៊ីហោះភាគច្រើនមានរូបរាង ដូចជា ឧទ្ធម្ភាគចក្រ ហើយជាធម្មតាវាអាចផ្ទុកមនុស្សបានប្រហែលប្រាំនាក់ប៉ុណ្ណោះ។

តាក់ស៊ីហោះលើអាកាស គឺជាផ្នែកមួយនៃប្រភេទយានជំនិះ ដែលគេហៅថា “eVTOLs”ដែលជាយន្តហោះអាចហោះហើរ និងចុះចតត្រង់តែម្តង ដោយប្រើបច្ចេកវិទ្យាទំនើប និងដើរដោយអគ្គិសនី។បច្ចេកវិទ្យាសម្រាប់ដំណើរការ និងការផលិតតាក់ស៊ីហោះហើរនៅលើអាកាស ត្រូវបានបង្កើតរួចមកហើយ ប៉ុន្តែយន្តហោះប្រភេទនេះ នឹងចាប់ផ្តើមក្លាយជាមធ្យោបាយដឹកជញ្ជូនផ្តាច់មុខ ដោយជំនួសការធ្វើដំណើរថ្លៃៗ ដែលបច្ចុប្បន្នធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។

ជាមួយគ្នានេះ នាយកដ្ឋានដឹកជញ្ជូន នៃប្រទេសអង់គ្លេសនឹងអនុញ្ញាតឱ្យយន្តហោះគ្មានមនុស្សបើក អាចហោះហើរហួសពីខ្សែបន្ទាត់នៃការមើលឃើញ ដែលមានន័យថា អ្នកគ្រប់គ្រងយន្តហោះគ្មានមនុស្សបើក មិនអាចមើលឃើញយន្តហោះនេះ នៅលើអាកាសបានទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here